ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ប្រឈមមុខ នឹងសត្រូវពីរគឺ រុស្ស៊ី និងអំពើពុករលួយ

គៀវ៖ ជិតមួយឆ្នាំក្នុង សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន មនុស្សរាប់សែននាក់ បានស្លាប់ ហើយជិត ១៧ ,៦ លាននាក់ត្រូវបានទុកចោលក្នុង តម្រូវការជំនួយមនុស្សធម៌យ៉ាងខ្លាំង។

ខណៈដែលរដ្ឋាភិបាលអ៊ុយក្រែន នៅតែប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួនក្នុងការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី ទីក្រុងគៀវ ក៏កំពុងប្រឈមមុខនឹងសត្រូវមួយទៀត ដែលបានវាយលុក ក្នុងប្រទេសអស់រយៈពេលជាច្រើនឆ្នាំគឺអំពើពុករលួយ។

ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អាជ្ញាធរអ៊ុយក្រែន បានឆ្មក់ចូលផ្ទះ របស់អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ របស់ប្រទេសនេះ ហើយបានបណ្តេញមន្ត្រីរដ្ឋាភិបាល ជាន់ខ្ពស់ជាច្រើននាក់ ដែលត្រូវបានចោទប្រកាន់ ពីបទស៊ីសំណូក ។

លោក Oleksii Reznikov ដែលជារដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសនេះ ក៏នឹងត្រូវជំនួសតំណែងផងដែរ បន្ទាប់ពីអ្នកកាសែត និងសកម្មជនបានរកឃើញថា ក្រសួងការពារជាតិ បានទិញអាហារសម្រាប់ទាហាន ក្នុងតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់។

ខណៈដែលសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការណាតូ បានសន្យាថានឹងបន្តជួយអ៊ុយក្រែន អ្នកនយោបាយ និងមន្ត្រីយោធាមួយចំនួន នៅលោកខាងលិច បានចង្អុលទៅអំពើពុករលួយនៅក្នុងប្រទេស ហើយបានចោទសួរថាតើអ៊ុយក្រែន គឺជាអ្នកបម្រើដ៏ល្អនៃជំនួយ ដែលខ្លួនបានទទួលដែរឬទេ។

ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី យល់ដឹងខ្ពស់ទាំងការរិះគន់ពីលោកខាងលិច និងសារៈសំខាន់នៃការរក្សាលំហូរជំនួយ – បានដោះស្រាយអំពើពុករលួយ ក្នុងអំឡុងពេលថ្លែងសុន្ទរកថា ក្នុងខែមករា។ លោក​បាន​ថ្លែង​ថា “​ខ្ញុំ​ចង់​ឲ្យ​រឿង​នេះ​ច្បាស់​លាស់៖ នឹង​មិន​មាន​ការ​ត្រឡប់​ទៅ​កាន់​អ្វី​ដែល​ធ្លាប់​មាន​ពី​អតីតកាល​នោះ​ទេ”។

លោក Volodymyr Dubovyk សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យជាតិ Mechnikov ក្នុងទីក្រុង Odesa ប្រទេសអ៊ុយក្រែនបានប្រាប់ Al Jazeera ថា “ពិតជាមានទំនាក់ទំនងរវាងចលនាប្រឆាំង អំពើពុករលួយ និងបំណងប្រាថ្នារបស់លោក ហ្សេឡីនស្គី ក្នុងការរក្សាជំនួយផ្នែកយោធា របស់លោកខាងលិច ៕

To Top