ព័ត៌មានអន្តរជាតិ

ក្រុមសកម្មប្រយុទ្ធ al-Shabab ជាង២០០នាក់ ត្រូវបានកងកម្លាំងរបស់សូម៉ាលី សម្លាប់ក្នុងពេលប្រតិបត្តិការ

ម៉ូហ្គាឌីស៊ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ថា ក្រុមមន្ត្រីបានឲ្យ ដឹងនៅថ្ងៃពុធថា ក្រុមសកម្មប្រយុទ្ធ al-Shabab ជាង២០០នាក់ត្រូវបានសម្លាប់នៅក្នុងអំឡុង ប្រតិបត្តិការរយៈ ពេល១សប្តាហ៍ ដែលធ្វើឡើងដោយ កងទ័ពជាតិសូម៉ាលី ហៅកាត់ថា (SNA) និងកងកម្លាំងក្នុងតំបន់នៅភាគខាងត្បូង និងកណ្តាលនៃប្រទេសសូម៉ាលី ។

លោក Daud Aweis Jama រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រាប់ដល់សន្និសីទសារព័ត៌មាន ខ្លីមួយនៅទីក្រុង ម៉ូហ្គាឌីស៊ូ រដ្ឋធានីសូម៉ាលីថា ការវាយលុកចុងក្រោយបំផុត ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែល មានទំនាក់ទំនងនឹង អាល់កៃដាបាន ជាសះស្បើយ ចំពេលមានអ្នកស្លាប់ និងរបួសយ៉ាងច្រើន ។

លោកបានលើកឡើងថា កងទ័ពបានបង្កើនការវាយលុកទៅលើពួកសកម្មប្រយុទ្ធនៅក្នុងតំបន់ដែលស្ថិតនៅក្រោមរដ្ឋ Galmudug, Hirshabelle, ភាគនិរតី និងរដ្ឋ Jubbaland ។

លោក Jama បានលើកឡើងថា ក្រុមសកម្មប្រយុទ្ធជាច្រើនទៀតបានចុះចាញ់ក្នុងអំឡុងពេលប្រតិបត្តិការ រួមទាំង មេបញ្ជាការ Shabab និងអ្នកជំនាញការបំផ្ទុះគ្រាប់បែកផងដែរ ។

ទីភ្នាក់ងារ SNA បានឲ្យដឹងថា កងកម្លាំងរបស់ខ្លួនកាលពីថ្ងៃអង្គារបានសម្លាប់ពួកសកម្មប្រយុទ្ធ al-Shabab ចំនួន១០នាក់ និងរងរបួសជាច្រើននាក់ទៀតនៅក្នុងប្រតិបត្តិការមួយនៅក្នុងតំបន់ Mudug ភាគកណ្តាលប្រទេសសូម៉ាលី ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top