ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ថា បណ្តាខេត្តនានារបស់ប្រទេសចិន បានចំណាយយ៉ាងហោចណាស់ ៣៥២ពាន់លានយ័ន ស្មើនឹង ៥១,៦ពាន់លានដុល្លារអាមេរិក លើការទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងឆ្នាំ២០២២ ។ នេះបើយោងតាមរបាយការណ៍ថវិកា ប្រចាំឆ្នាំពីរដ្ឋាភិបាលនៅក្នុងតំបន់ ដោយបន្ថែមភាពតានតឹង ដល់ហិរញ្ញវត្ថុខេត្តក្នុង១ឆ្នាំ នៅគ្រាដែលកំណើនសេដ្ឋកិច្ចបានធ្លាក់ចុះ ។
នៅក្នុងចំណោមខេត្ត តំបន់ និងក្រុងចំនួន៣១ របស់ប្រទេសចិន យ៉ាងហោចណាស់២០ខេត្ត បានបង្ហាញពីការចំណាយរបស់ពួកគេ លើការប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាតរាតត្បាតក្នុងឆ្នាំ២០២២ ដោយខេត្តជាអ្នកមានចំណាយច្រើនបំផុត ។
សេដ្ឋកិច្ចខេត្តដ៏ធំបំផុតរបស់ប្រទេសចិន គឺខេត្តក្វាងទុងនៅភាគខាងត្បូង បានចំណាយប្រាក់អស់៧១.១៤ពាន់លានយ័នកាលពីឆ្នាំមុន រួមទាំងការចាក់វ៉ាក់សាំង ការធ្វើតេស្ត PCR និងការឧបត្ថម្ភធនសម្រាប់បុគ្គលិកពេទ្យ ។ តួលេខនេះ ដែលជាសេដ្ឋកិច្ចធំបំផុត ក្នុងចំណោមសេដ្ឋកិច្ចខេត្តទាំង២០ គឺកើនឡើង៥៦,៨ភាគរយពីការចំណាយទាក់ទងនឹង ជំងឺកូវីដ-១៩ នៅក្នុងឆ្នាំ២០២១ និងច្រើនជាងការចំណាយក្នុងឆ្នាំ២០២០ទ្វេដង ។
ទាំងនោះបានរាប់ទំាងការការចំណាយ ប្រឆាំងការរាតត្បាតសរុបរបស់ ប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះរហូតដល់ ១៤៦.៨ពាន់លានយ័ន នៅក្នុងរយៈពេល៣ឆ្នាំ ចុងក្រោយនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា