ព័ត៌មានអន្តរជាតិ

អឺរ៉ុបនឹងបង្ខំធនាគារ ទាំងអស់ឲ្យធ្វើការបង្ហាញ ទ្រព្យសម្បត្តិទាំងអស់ ដែលពាក់ព័ន្ធនឹងរុស្សី

បរទេស ៖ កញ្ចប់ទណ្ឌកម្មទី១០ ដែលត្រូវបានគេជឿជាក់ថា នឹងអាចដាក់ចូលជាធរមាន ក្នុងពេលឆាប់ៗនេះហើយ មានគោលដៅសំខាន់តំរង់ រកធនាគារទាំងឡាយណា ដែលមានជាប់ពាក់ព័ន្ធ ជាមួយនឹងទ្រព្យសម្បត្តិ របស់ប្រទេសរុស្សីរួមទាំងធនាគារកណ្តាល រុស្សីក្រុមហ៊ុនឯកជន និងពលរដ្ឋរុស្សីផង។

របាយការណ៍ចេញផ្សាយ ដោយកាសែត The Bloomberg កាលពីថ្ងៃពុធបានចេញផ្សាយថា សហភាពអឺរ៉ុបគ្រោងនឹង ចេញបញ្ជាឲ្យធនាគារទាំងអស់ ក្នុងការបញ្ចេញព័ត៌មានទាំងអស់ ដែលទាក់ទងទៅនឹងទ្រព្យសម្បត្តិ របស់ប្រទេសរុស្សីដែលស្ថិតនៅក្រៅស្រុកទាំងអស់ នៅក្នុងកញ្ចប់ទណ្ឌកម្មទី១០ ដែលគ្រោងធ្វើឡើង ដើម្បីប្រឆាំងនឹងប្រទេសរុស្សី។

ប្រភពដដែលបាន បន្តទៀតថា ធនាគាររបស់បណ្តាប្រទេសក្នុងតំបន់អឺរ៉ុប ទាមទារឲ្យធ្វើរបាយការណ៍ ស្តីអំពីទ្រព្យសម្បត្តិដែលត្រូវបានបង្កក ហើយក្នុងករណីណា ដែលធនាគារទាំងនោះ ខកខានឬគេចវេសមិនព្រមផ្តល់ព័ត៌មាន នោះពួកគេនឹងរងពិន័យជាទឹកប្រាក់ រហូតទៅដល់៥ម៉ឺនអឺរ៉ូ ឬត្រូវជា៥៣៥០០ដុល្លារ។

ផ្ទាំងពាណិជ្ជកម្ម

ការសម្រេចចិត្តលើកនេះ ត្រូវបានគេមើលឃើញថា ជាជំហ៊ានដំបូងនៃកិច្ចខិតខំប្រឹងប្រែង របស់អឺរ៉ុបក្នុងការរៀបចំកសាងប្រទេស អ៊ុយក្រែនឡើងវិញ ទោះបីជាអឺរ៉ុបបច្ចុប្បន្នគឺ មិនទាន់មានសិទ្ធក្នុងការប្រើប្រាស់ ការងារផ្លូវច្បាប់ដើម្បីប្រើប្រាស់ទ្រព្យសម្បត្តិ រុស្សីទាំងនោះបានក្តី៕

ប្រែសម្រួល៖ស៊ុនលី

To Top