ព័ត៌មានអន្តរជាតិ

រុស្ស៊ី ប្រមូលផ្តុំយន្តហោះនៅព្រំដែន ជាមួយអ៊ុយក្រែន​ និងត្រៀមវាយលុក តាមការចង់បានរបស់ខ្លួន

គៀវ៖​ រុស្សីកំពុងប្រមូលផ្តុំយន្តហោះ នៅជិតព្រំដែនជាមួយអ៊ុយក្រែន នេះបើយោងតាមការស៊ើបការណ៍ សម្ងាត់លោកខាងលិច​ ដែលថាទីក្រុងមូស្គូប្រហែល ជាកំពុងរៀបចំ ដើម្បីប្រមូល យន្តហោះ​ និងឧទ្ធម្ភាគចក្រសម្រាប់ ការប្រយុទ្ធដើម្បីបង្វែរជំនោរ វាយលុកតាមការចង់ បានរបស់ខ្លួន ។

អ្នកជំនាញបានឧ្យដឹងថា រុស្ស៊ីបានប្រើប្រាស់កម្លាំង ទ័ពអាកាសរបស់ខ្លួនតិចតួច ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយ​ នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន​ The National។

ប៉ុន្តែ​មាន​ការ​ចង្អុល​បង្ហាញ​ថា ទីក្រុង​ម៉ូស្គូ​អាច​នឹង​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ ដើម្បី​បំបែក​ភាពជាប់គាំង​នៅលើដី។​ ក្រុមចារកម្មដែលបានចែករំលែក ក្នុងចំណោមសមាជិកណាតូ បានព្រមានអំពីការបង្កើត “យន្តហោះស្លាបថេរ និងរ៉ូតារី” នៅជិតព្រំដែនអ៊ុយក្រែន។

វាបានកើតឡើងនៅពេលដែលសម្ព័ន្ធមិត្ត លោកខាងលិចបានជួបប្រជុំគ្នា កាលពីថ្ងៃអង្គារដើម្បីរៀបចំផែនការ ជំនួយបន្ថែមសម្រាប់អ៊ុយក្រែន ដោយសហរដ្ឋអាមេរិករំពឹងថា​ នឹងប្រកាសកញ្ចប់មួយផ្សេងទៀត នៅក្នុងសប្តាហ៍នេះផ្តោតលើការ ការពារដែនអាកាស និងគ្រាប់រំសេវ។

លោកសាស្ត្រាចារ្យ Malcolm Chalmers អគ្គនាយករងនៃវិទ្យាស្ថាន Royal United Services (Rusi) បានលេីកឡេីងថា ប្រទេសរុស្ស៊ី “កំពុងបន្តដាក់សម្ពាធយ៉ាងខ្លាំង” នៅកន្លែងជាច្រើននៅជួរមុខ ខណៈដែលកងកម្លាំងរបស់ខ្លួនកំពុង “សម្រេចបានជោគជ័យខ្លះ” នៅជុំវិញតំបន់​ Bakhmut ។

លោកបានេីកឡេីងថា “​ប៉ុន្តែវាមើលទៅមិនដូចការចាប់យកទ្រង់ទ្រាយធំដែលយើងបានឃើញនៅក្នុងដំណាក់កាលដំបូងនៃការលុកលុយនោះទេ” ។

លោិបន្ថែមថា “មិន​តិច​ទេ ព្រោះ​ឥឡូវ​នេះ ប្រជាជន​អ៊ុយក្រែន ​ត្រូវ​បាន​គេ​កៀរគរ និង​ត្រៀម​ខ្លួន ហើយ​ប្រយុទ្ធ​យ៉ាង​ខ្លាំង​ដើម្បី​ទឹកដី​របស់ខ្លួនដូច្នេះ​វា​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ​ ប៉ុន្តែវាមិនមែនជាគ្រាអាសន្នោះនទេ” ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top