ព័ត៌មានអន្តរជាតិ

​ ជនអន្ដោប្រវេសន៍​ ៧៣នាក់កំពុងបាត់ខ្លួន​ ក្រោលិចទូកនៅក្នុងសមុទ្រមែឌីទែរ៉ាណេ

ហ្សឺណែវ៖​ អង្គការអន្តរជាតិ សម្រាប់ការធ្វើចំណាកស្រុក (IOM) បានឧ្យដឹងថា​ យ៉ាងហោចណាស់ ជនចំណាកស្រុក ៧៣នាក់បានបាត់ខ្លួន និងសន្មត់ថាបានស្លាប់ បន្ទាប់ពីការលិចកប៉ាល់ ដ៏សោកនាដកម្មនៅឯឆ្នេរសមុទ្រ លីប៊ីកាលពីថ្ងៃអង្គារ ។

IOM បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទូកដែលផ្ទុកមនុស្សប្រហែល ៨០នាក់ ត្រូវបានគេរាយការណ៍ថា បានចាកចេញពី Qasr Alkayar កាលពីថ្ងៃទី១៤​ ខែកុម្ភៈឆ្ពោះទៅកាន់អឺរ៉ុប ។

IOM បានឧ្យដឹងថា អ្នកនៅរស់រានមានជីវិតចំនួន ៧នាក់ ដែលបានហែលត្រឡប់ទៅឆ្នេរសមុទ្រលីប៊ី ក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត បច្ចុប្បន្នកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យមួយ ហើយអឌ្ឍចន្ទក្រហមលីប៊ី និងប៉ូលីសក្នុងតំបន់ រហូតមកដល់ពេលនេះ បានយកសាកសព ១១នាក់។

IOM បានឧ្យដឹងទៀរ​ថា​ សោកនាដកម្មនេះបានធ្វើឱ្យចំនួនអ្នកស្លាប់ សរុបនៅលើផ្លូវមេឌីទែរ៉ាណេ ភាគកណ្តាលដល់ទៅជាង ១៣០នាក់នៅឆ្នាំនេះ។​ ការស្លាប់ជាង ១៤៥០នាក់ត្រូវបានកត់ត្រាក្នុងឆ្នាំ២០២២​ ដោយគម្រោង IOM Missing Migrant Project៕

To Top