កិច្ចប្រជុំលើកទី១ នៃមហាសន្និបាតសភា តំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៤ នឹងបើកធ្វើនៅថ្ងៃទី៥ ខែមីនា កិច្ចប្រជុំលើកទី១ នៃសភាប្រឹក្សានយោបាយប្រជាជន ទូទាំងប្រទេសចិន នីតិកាលទី ១៤ នឹងបើកធ្វើនៅថ្ងៃទី៤ ខែមីនានៅទីក្រុងប៉េកាំង ។ ស្វាគមន៍អ្នកកាសែតជាតិ និងអន្តរជាតិ ចូលរួមយកបទសម្ភាសន៍ ។
ការយកបទសម្ភាសន៍ ពីមហាសន្និបាត នៃសភាទាំងពីរមានវិធីច្រើន បែបយ៉ាងដូចជា យកបទសម្ភាសន៍ នៅកន្លែងប្រជុំផ្ទាល់ តាមប្រព័ន្ធវីដេអូ និងជាលាយលក្ខណ៍អក្សរជាដើម ។ សម្រាប់អ្នកកាសែតអន្តរជាតិ ដែលនៅក្រៅប្រទេសចិន ស្វាគមន៍លោកអ្នកចូល រួមយកការណ៍ តាមរយៈប្រព័ន្ធអ៊ីនធើណេត និងជាលាយលក្ខណ៍អក្សរ ។
អ្នកកាសែតអន្តរជាតិ អាចចុះឈ្មោះនៅមជ្ឈមណ្ឌលព័ត៌មាន កាលបរិច្ឆេទចុះឈ្មោះ គឺថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ។
គេហទំព័រមជ្ឈមណ្ឌលព័ត៌មាន នៃកិច្ចប្រជុំលើកទី១ នៃមហាសន្និបាតសភាតំណាងប្រជាជន ទូទាំងប្រទេសចិននីតិកាលទី១៤ គឺ៖ http://www.npc.gov.cn ។
គេហទំព័រមជ្ឈមណ្ឌលព័ត៌មាននៃកិច្ចប្រជុំលើកទី១ នៃសភាប្រឹក្សានយោបាយប្រជាជន ទូទាំងប្រទេសចិននីតិកាលទី១៤ គឺ http://www.cppcc.gov.cn ៕