ព័ត៌មានអន្តរជាតិ

ចិន នឹង​ដាក់​វិធានការ​ ប្រឆាំង​នឹង​អង្គភាព​អាមេរិក ជុំវិញ​ការ​បំផ្លើស​ករណីបាឡុងចិន ជា​ការ​ឆ្លើយតបចាំបាច់ និង​ទាន់ពេលវេលា

ប៉េកាំង៖ ចិន ប្តេជ្ញាដាក់វិធានការតបតទល់នឹងអង្គភាពអាមេរិក ដែលបំផ្លាញអធិបតេយ្យភាព និងសន្តិសុខរបស់ចិន បន្ទាប់ពីក្រុងវ៉ាស៊ីនតោន បានប្រើកងកម្លាំងប្រដាប់អាវុធ បាញ់ទម្លាក់បាឡុងស៊ីវិលរបស់ចិន ហើយរដ្ឋាភិបាលអាមេរិក បានប្រើឧប្បត្តិហេតុនេះជាលេស ក្នុងការដាក់ទណ្ឌកម្ម ដោយខុសច្បាប់អង្គភាពរបស់ចិន។

អ្នកជំនាញចិនជឿជាក់ថា ប្រតិកម្មចុងក្រោយបំផុត ចំពោះការដាក់ទណ្ឌកម្មដោយខុសច្បាប់ របស់អាមេរិកចំពោះអង្គភាពចិន មួយចំនួនជុំវិញការឃោសនា បំផ្លើសប៉េងប៉ោងនេះគឺចាំបាច់ និងសមហេតុផល។

ចាប់តាំងពីឧបទ្ទវហេតុបាឡុងបានកើតឡើង ប្រទេសចិនបានរក្សាអាកប្បកិរិយា ប្រកបដោយវិជ្ជាជីវៈ និងស្ងប់ស្ងាត់ ក៏ដូចជាជូនដំណឹងដល់ សហរដ្ឋអាមេរិកជាដំបូង ប៉ុន្តែគួរឱ្យសោកស្តាយ សហរដ្ឋអាមេរិកបានបញ្ចេញប្រតិកម្មហួសហេតុ និងធ្វើការចោទប្រកាន់ដោយ គ្មានមូលដ្ឋានលើប្រទេសចិន ខណៈពេលដែលកំពុងដាក់ ទណ្ឌកម្មឯកតោភាគី។

ទន្ទឹមនឹងនេះ អ្នកជំនាញមួយចំនួនបានអំពាវនាវ ឱ្យមានបណ្តាញគ្រប់គ្រងប្រកបដោយ ប្រសិទ្ធភាពរវាងភាគីទាំងពីរ លើការដោះស្រាយឧប្បត្តិហេតុ ស្រដៀងគ្នានេះនៅពេលអនាគត ដោយសារតែចលនាចុងក្រោយ របស់សហរដ្ឋអាមេរិក ដែលបង្ហាញយ៉ាងពេញលេញ នូវផ្នត់គំនិតផ្ទុយគ្នា និងភាពខ្ពើមរអើមរបស់ខ្លួនចំពោះប្រទេសចិន គឺមិនអំណោយផលដល់សហរដ្ឋអាមេរិក ដែលមានភាពតានតឹងរួចទៅហើយ។

ចិន​បាន​ពន្យល់​អាមេរិក​ម្តង​ហើយ​ម្តង​ទៀត​ថា បាឡុងស៊ីវិល​របស់​ចិន​បាន​ហោះ​ចូល​ ក្នុង​ដែន​អាកាស​អាមេរិក​ដោយ​សារ ​មាន​ហេតុ​ការណ៍​បង្ខំ។ អ្នកនាំពាក្យចិនលោក Wang Wenbin បានលើកឡើងថា សហរដ្ឋអាមេរិកបានធ្វេសប្រហែស ក្នុងការនិយាយអំពីការហោះហើរខុសច្បាប់ របស់ប៉េងប៉ោងរបស់សហរដ្ឋអាមេរិក លើដែនអាកាសចិន ដោយគ្មានការយល់ព្រមពីប្រទេសចិន ហើយជំនួសមកវិញបានចោទប្រកាន់ប្រទេសចិន ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត។

លោក Wang Wenbin បានចោទសួរថា អាមេរិកបានចោទប្រកាន់នាវាអាកាសចិនថា បានហោះចូលដែនអាកាសអាមេរិក និងរំលោភលើអធិបតេយ្យភាពរបស់អាមេរិក ប៉ុន្តែតើអាមេរិកនឹងពន្យល់យ៉ាងដូចម្តេចថា ប៉េងប៉ោងខុសច្បាប់ដែលហោះហើរ លើដែនអាកាសរបស់ចិន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top