ព័ត៌មានអន្តរជាតិ

ក្រុងម៉ូស្គូ ព្រមានចាត់វិធានការឆ្លើយតប ប្រសិនបើអឺរ៉ុប សម្រេចចិត្តរឹបអូស ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កក

ម៉ូស្គូ ៖ ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីក្រសួងការបរទេសរុស្ស៊ីថា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Grushko បានឲ្យដឹងថា ទីក្រុងម៉ូស្គូ នឹងឆ្លើយតប ប្រសិនបើសហភាពអឺរ៉ុប សម្រេចចិត្តរឹបអូសទ្រព្យសម្បត្តិ ដែលត្រូវបានបង្កក របស់ប្រទេសនេះ។

លោក Grushko បានលើកឡើងថា រុស្ស៊ីនឹងចាត់វិធានការ ចាំបាច់ទាំងអស់ ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ប្រសិនបើសហភាពអឺរ៉ុប សម្រេចចិត្តឆ្លងកាត់ការ សម្រេចចិត្តនោះ ។

លោកបានហៅសកម្មភាព របស់សហភាពអឺរ៉ុបថា “ខុសច្បាប់ទាំងស្រុង” ដោយបន្ថែមថា ប្រទេសជាច្រើនមិន ប្រាកដប្រជាថា តើទង្វើបែបនេះនឹងស្រប តាមបទដ្ឋានអន្តរជាតិដែរឬទេ នេះបើយោងតាមការចុះផ្សាយ របស់ទទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

តំណាងសហភាពអឺរ៉ុប បានជួបប្រជុំគ្នានៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃពុធ ជាកន្លែងដែលពួកគេបានអនុម័ត “ការបង្កើតគណៈកម្មាការពិសេសមួយ ស្តីពីការប្រើប្រាស់ទ្រព្យ សម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កក និងអចល័ត ដើម្បីគាំទ្រដល់ការកសាងឡើង វិញរបស់អ៊ុយក្រែន”។

ក្រុមប្រឹក្សាសហព័ន្ធស្វីស បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃដដែលដោយថា “ក្រុមការងារដែលដឹកនាំ ដោយការិយាល័យយុត្តិធម៌ សហព័ន្ធបានសន្និដ្ឋានថា ការរឹបអូសទ្រព្យសម្បត្តិឯកជនរបស់រុស្ស៊ី នឹងធ្វើឱ្យខូចដល់រដ្ឋធម្មនុញ្ញ សហព័ន្ធនិងបទបញ្ជាច្បាប់ ដែលមានស្រាប់”៕

To Top