ឡុងដ៌ ៖ យោងតាមរបាយការណ៍ថ្មីមួយបានឱ្យដឹងថា យោធារបស់ប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបាត់បង់រថក្រោះយ៉ាង ហោចណាស់ពាក់កណ្តាល របស់ខ្លួនក្នុងអំឡុង ពេលសង្រ្គាមនៅអ៊ុយក្រែន ។
វិទ្យាស្ថាន International Institute for Strategic Studies (IISS) ដែលជាអ្នកគិតគូរ ដែលមានមូលដ្ឋាន នៅទីក្រុងឡុងដ៍ បានឲ្យដឹងនៅ ក្នុងការវាយតម្លៃ ដែលចេញផ្សាយ កាលពីថ្ងៃពុធថា ប្រហែល ៥០ ភាគរយនៃរថក្រោះ T-72B និង T-72B3M របស់រុស្ស៊ី និងរថក្រោះ T-80 ជាច្រើនត្រូវបានបំផ្លាញ ដោយកងកម្លាំងអ៊ុយក្រែន ។
ជាលទ្ធផល IISS បានឲ្យដឹងថា រុស្ស៊ីបានងាកទៅរកការយកឧបករណ៍ចាស់ៗ ចេញពីកន្លែងផ្ទុក សម្រាប់ប្រើប្រាស់ក្នុងសមរភូមិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek ។
IISS បានរាយការណ៍ថា រថក្រោះរុស្ស៊ីប្រមាណ ១៧០០ គ្រឿងត្រូវបានបាត់បង់នៅក្នុងប្រទេសអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ លោក Henry Boyd ដែលជាអ្នកស្រាវជ្រាវនៅ Think Tank បានឲ្យដឹងថា ការស្រាវជ្រាវរបស់លោកបង្ហាញថា ចំនួនបាត់បង់នោះកាន់តែធំ។
លោក Boyd បានឲ្យដឹងក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធអំពីរបាយការណ៍ថា “ខ្ញុំនឹងសង្ស័យថាតួលេខពិតប្រាកដ គឺនៅកន្លែងណាមួយរវាង ២០ និង ៤០ ភាគរយខ្ពស់ជាងនេះ” ។ យោងតាមលោក Boyd ការស្រាវជ្រាវ របស់លោកបានរកឃើញថា ប្រទេសរុស្ស៊ីបានបាត់បង់រថក្រោះពី ២០០០ ទៅ ២៣០០ គ្រឿង។
IISS ប៉ាន់ប្រមាណថា បច្ចុប្បន្ននេះ យោធារបស់លោក ពូទីន មានស្តុករថក្រោះប្រតិបត្តិការ ចំនួន ១៨០០ និងប្រហែល ៥០០០គ្រឿងបន្ថែមទៀត នៅក្នុងឃ្លាំង ប៉ុន្តែក្រុមអ្នកវិភាគ IISS បានឲ្យដឹងថា រថក្រោះជាច្រើន ដែលត្រូវបានរក្សា ទុកត្រូវបានគេគិតថា ស្ថិតក្នុងស្ថានភាពមិនល្អ៕