ព័ត៌មានអន្តរជាតិ

សៀវភៅ«មួយរយឆ្នាំ នៃបក្សកុម្មុយនីស្តចិន» ជាភាសាអង់គ្លេស ត្រូវបានបោះពុម្ពផ្សាយ

ថ្មីៗកន្លងទៅនេះ សៀវភៅ «មួយរយឆ្នាំនៃបក្ស កុម្មុយនីស្តចិន» ជាភាសាអង់គ្លេស ដែលបកប្រែដោយវិទ្យាស្ថាន ប្រវតិ្តសាស្ត្របក្ស និងឯកសារបក្ស នៃមជ្ឈិមចិន ត្រូវបានបោះពុម្ពផ្សាយ និងដាក់លក់នៅក្នុងស្រុក និងបរទេស ។

សៀវភៅនេះចែកជាបួនជំពូក គឺសម័យបដិវត្តិន៍ប្រជាធិបតេយ្យថ្មី សម័យបដិវត្តន៍និង កសាងសង្គមនិយមសម័យថ្មីនៃ កំណែទម្រង់និងបើកទូលាយ និងការធ្វើទំនើបកម្មសង្គមនិយម យុគសម័យថ្មី នៃសង្គមនិយម ដែលប្រកបដោយលក្ខណៈពិសេសចិន មានអក្សរចំនួន និងមានភ្ជាប់ រូបថតចំនួន ៤៥៥ សន្លឹក ។

ដើម្បីយល់ដឹងពីប្រទេសចិន បច្ចុប្បន្ន ចាំបាច់ត្រូវស្វែងយល់ពីបក្សកុម្មុយនីស្តចិន ។ ការបោះពុម្ពផ្សាយនៃសៀវភៅជាភាសាអង់គ្លេសមួយនេះ បានផ្តល់ឯកសារដែលមានកិត្យានុភាព ដល់អ្នកអានបរទេសដើម្បីស្វែងយល់ ពីប្រវត្តិសាស្រ្តនៃបក្សកុម្មុយនីស្តចិន វាប្រកបដោយសារៈសំខាន់ ចំពោះសហគមន៍អន្តរជាតិក្នុងការបង្កើនការយល់ដឹងចំពោះបក្សកុម្មុយនីស្តចិន និងសង្គមនិយមដែលប្រកប ដោយលក្ខណៈពិសេសចិន៕

To Top