បរទេស៖ ឧបនាយករដ្ឋមន្ត្រីថៃ លោក Jurin Laksanawisit បាននិយាយនៅថ្ងៃសុក្រថា លោករំពឹងថាសភាតំណាងរាស្រ្ត នឹងត្រូវរំលាយមិនលើស ពីថ្ងៃទី១៣ ខែមីនា ដើម្បីត្រួសត្រាយផ្លូវ សម្រាប់ការបោះឆ្នោតសកលមុន កាលកំណត់។
យោងតាមសារព័ត៌មានថៃ The Nation ចេញនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Jurin Laksanawisit បានបន្តថា លោកនាយករដ្ឋមន្ត្រីថៃ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ដែលមានអំណាចក្នុងការរំលាយសភា មិនទាន់ពិភាក្សាជាមួយថ្នាក់ដឹកនាំគណបក្សចម្រុះទាក់ទងនឹងបញ្ហានេះទេ។ ដោយលោកថា «ខ្ញុំគិតថា ពេលដល់ពេលហើយ នាយករដ្ឋមន្ត្រីនឹងមានការពិភាក្សាខ្លះ [ជាមួយមេដឹកនាំចម្រុះ]»។
ប្រធានគណបក្សប្រជាធិបតេយ្យ ដែលកាន់តំណែង ជារដ្ឋមន្ត្រីពាណិជ្ជកម្មទ្វេដងផងដែរ បាននិយាយដោយបង្ហាញក្តីរំពឹងថា សភានឹងរំលាយនៅខែមីនាដែលអាចនៅត្រឹមថ្ងៃទី ១៣ មីនា។ លោកបានពន្យល់ថា គណៈកម្មាធិការរៀបចំការបោះឆ្នោតនឹងដោះស្រាយច្បាប់ និងបទប្បញ្ញត្តិ នៃការបោះឆ្នោតលើកក្រោយ ហើយគណបក្សនយោបាយមួយចំនួន នឹងត្រូវការពេលវេលា ដើម្បីរៀបចំសម្រាប់ការប្រកួតប្រជែង ការបោះឆ្នោត។
សូមជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍ លោក ប្រាយុទ្ធ ចាន់អូចា បានព្រលយពាក្យអំពីការរំលាយសភា ដោយនិយាយថា “ខ្ញុំបានកំណត់កាលបរិច្ឆេទនៅក្នុងចិត្តរួចហើយ” ទោះបីជាគាត់បដិសេធ មិនបញ្ជាក់លម្អិតក៏ដោយ៕
ប្រែសម្រួលៈ ណៃ តុលា