BBC៖ មហាសេដ្ឋីកំពូលម្នាក់ ក្នុងវិស័យធនាគារ របស់ប្រទេសចិន បានបាត់ខ្លួន, នេះបើតាមក្រុមហ៊ុន របស់មហាសេដ្ឋីរូបនេះ បានរាយការណ៍។ ក្រុមហ៊ុន បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាព ទីផ្សារ កាលពីថ្ងៃព្រហស្បតិ៍ថា លោក Bao Fan ដែលជានាយកប្រតិបត្តិ នៃក្រុមហ៊ុន China Renaissance Holdings មិនអាចទាក់ទងបានទេ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗ នេះ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Bao គឺជាឈ្មួញកណ្តាល កិច្ចព្រមព្រៀងឈានមុខគេ នៅក្នុងប្រទេសចិន ដែលអតិថិជនរបស់ពួកគេ រួមមានក្រុមហ៊ុនបច្ចេកវិទ្យា កំពូល Didi និង Meituan ។
សេចក្តីប្រកាស របស់ក្រុមហ៊ុនរបស់លោក បានធ្វើឱ្យមានការព្រួយបារម្ភជាថ្មី អំពីការបង្ក្រាបពីសំណាក់ រដ្ឋាភិបាលទីក្រុងប៉េកាំង ដែលមានសក្តានុពលលើតួអង្គ ផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យា។ ភាគហ៊ុន នៅក្នុងក្រុមហ៊ុនវិនិយោគ បានធ្លាក់ចុះកាលពីថ្ងៃសុក្រ បន្ទាប់ពីក្រុមហ៊ុន បានប្រាប់ម្ចាស់ភាគហ៊ុនថា “មិនអាចទាក់ទងលោក Bao Fan” បាន។
ក្រុមប្រឹក្សាភិបាលបានបន្ថែមថា ខ្លួនមិនបានដឹងអំពី “ព័ត៌មានណាមួយដែលបង្ហាញថា ភាពមិនអាចទាក់ទងលោក Bao ឬអាចទាក់ទងនឹងអាជីវកម្ម និង/ឬប្រតិបត្តិការរបស់ក្រុម”។
នៅពេលសួររកការអធិប្បាយបន្ថែម ក្រុមហ៊ុន China Renaissance បានបង្វែរ BBC ទៅកាន់ការជូនដំណឹងរបស់ខ្លួនទៅកាន់ផ្សារហ៊ុនហុងកុង ។ ក្រុមហ៊ុនមិនបានបញ្ជាក់ថាតើលោក Bao បានបាត់ខ្លួនរយៈពេលប៉ុន្មាននោះទេ។ សារព័ត៌មានពាណិជ្ជកម្មចិន Caixin បានដកស្រង់ប្រភពដែលនិយាយថា បុគ្គលិកមិនអាចទាក់ទងគាត់បានពីរថ្ងៃហើយ។
ខ្សែរអាជីវកម្មក៏បានរាយការណ៍ផងដែរថា ប្រធានក្រុមហ៊ុន Cong Lin ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីចុងខែកញ្ញាឆ្នាំមុន ជុំវិញការងារមុនរបស់គាត់នៅធនាគារ ICBC ដែលគ្រប់គ្រងដោយរដ្ឋ៕
ប្រែសម្រួលៈ ណៃ តុលា