ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ រកឃើញទីតាំងធ្លាក់ របស់បាឡុង សម្រាប់ព្យាករណ៍អាកាសធាតុ ដែលសង្ស័យថា ជារបស់ចិន

BBC៖ កោះតៃវ៉ាន់និយាយថា ខ្លួនបានរកឃើញបំណែក នៃអ្វីដែលទំនងជាបាឡុង ព្យាករណ៍អាកាសធាតុ របស់ចិនដែលធ្លាក់។ យោធារបស់តៃវ៉ាន់ បាននិយាយថា ខ្លួនបានប្រទះឃើញវត្ថុមិនស្គាល់អត្តសញ្ញាណមួយ រសាត់ពីលើកោះ Dongyin ដែលជាកោះគ្រប់គ្រង ដោយកោះតៃវ៉ាន់ ក្បែរឆ្នេរសមុទ្រ របស់ប្រទេសចិន នៅម៉ោង ១១ និង០០នាទី ម៉ោងក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រោយមកគេក៏បានរកឃើញកន្លែងធ្លាក់នៅលើកន្លែងបាញ់ប្រហារបាឡុងហោះនោះ។ យោធារបស់កោះនេះបានបន្ថែមថា ការស៊ើបអង្កេតដំបូងបានណែនាំថា បំណែកគឺជាផ្នែកមួយនៃឧបករណ៍ឧតុនិយម។

នៅថ្ងៃសុក្រ រដ្ឋមន្ត្រីការពារជាតិរបស់កោះតៃវ៉ាន់ លោក Chiu Kuo-cheng បាននិយាយថា ក្រុមមន្ត្រីនឹងធ្វើការស៊ើបអង្កេតបន្ថែមលើការធ្លាក់បាឡុង ប៉ុន្តែនឹងមិនទាន់ទៅ “ឈានដល់ការសន្និដ្ឋាន” នោះទេ។

បើតាមការបញ្ជាក់របស់មន្ត្រីការពារជាតិជាន់ខ្ពស់លោក Chen Yu-lin នេះជាលើកទីមួយ ហើយដែលបំណែកបាឡុងបែបនេះ ត្រូវបានគេរកឃើញ នៅកោះឈូងសមុទ្រ របស់កោះតៃវ៉ាន់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top