ព័ត៌មានអន្តរជាតិ

ប៉ូលិសវៀតណាម រកឃើញសត្វឆ្មា ងាប់ប្រមាណ២០០០ក្បាល សង្ស័យគេយកទៅធ្វើ ឱសថបុរាណ

ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹង នៅថ្ងៃសុក្រនេះថា ប៉ូលិសវៀតណាម បានរកឃើញសត្វឆ្មា ងាប់ប្រហែល២.០០០ក្បាល ដែលមានបំណងប្រើប្រាស់ជា ឱសថបុរាណ ។

យោងតាមកាសែតផ្លូវការ របស់ខេត្ត បានឱ្យដឹងថា សាកសពសត្វឆាត្រូវបានគេរកឃើញ នៅឯកន្លែងសត្តឃាតមួយកន្លែង នៅក្នុងខេត្ត Dong Thap ក្នុងតំបន់ដីសណ្តទន្លេមេគង្គ កាលពីថ្ងៃព្រហស្បតិ៍ រួមជាមួយសត្វ រស់ចំនួន៤៨០ក្បាល ។

ឆ្មាទាំងនោះស្ថិតក្នុងកន្លែងរក្សាទុក ដែលត្រជាក់ ហើយគេជឿថា មានទិសដៅនាំចេញទៅកាន់វៀតណាម ភាគខាងជើង ។

អ្នកខ្លះនៅវៀតណាមជឿថា សារធាតុចម្រាញ់ចេញ ពីឆ្អឹងឆ្មា អាចជួយព្យាបាលជម្ងឺ ដូចជាជំងឺហឺត និងជំងឺពុកឆ្អឹង ។

យោងតាមអង្គការសុខុមាលភាព សត្វឈ្មោះថា Four Paws International បានឱ្យដឹងថា វាត្រូវបានគេប៉ាន់ប្រមាណថា សត្វឆ្មា រហូតដល់១លានក្បាល បានរងគ្រោះដោយសារ ការជួញដូរសត្វព្រៃខុសច្បាប់ ជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសវៀតណាម ។

ការទទួលទានសាច់សត្វឆ្កែ និងឆ្មាគឺស្របច្បាប់នៅក្នុងប្រទេសនេះ ។ ភោជនីយដ្ឋាន ជាច្រើនបម្រើសាច់ ប៉ុន្តែត្រូវការវិញ្ញាបនបត្រ ដើម្បីបង្ហាញពីប្រភពដើមនៃសត្វ ។

ទីសត្តឃាតនៅ Dong Thap មិនបានផ្តល់ឯកសារអនុញ្ញាត ពីការពិឃាតសត្វ និងព័ត៌មានលម្អិតអ្វីនោះទេ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top