សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា អាជ្ញាធរនៅក្នុងតំបន់បានឲ្យដឹងថា យ៉ាងហោចណាស់ អ្នកទោស៣នាក់ បានស្លាប់ និង៤៣នាក់ផ្សេងទៀតបានរងរបួស នៅក្នុងភ្លើងឆេះនៅក្នុងពន្ធនាគារមួយ នៅភាគខាងត្បូង នៃប្រទេសប្រេស៊ីល កាលពីថ្ងៃពុធ ។
លោក William Shinzato ប្រធានគណៈកម្មាការកិច្ចការ Penitentiary Affairs បានលើកឡើងថា ភ្លើងឆេះនៅឯ ពន្ធនាគារPenitentiary of Florianopolis ក្នុងរដ្ឋ Santa Catarina ត្រូវបានគេតាមដាន ទៅលើពូកមួយ នៅក្នុងពន្ធនាគារនោះ ។
ជនរងគ្រោះទាំង៣នាក់បានស្លាប់ ដោយសារស្រូបផ្សែង នេះបើយោងតាមការលើកឡើង របស់មេធាវី របស់ប្រទេសប្រេស៊ីល ដែលជាសមាគមគណៈមេធាវីកំពូលរបស់ប្រទេសនេះ ។
បណ្តាញព័ត៌មានរបស់ប្រេស៊ីល GloboNews បានឲ្យដឹងថា ភ្លើងត្រូវបានគ្រប់គ្រង ហើយមិនបានរាលដាល ដល់ផ្នែកផ្សេងទៀត នៃពន្ធនាគារនោះទេ ៕
ដោយ៖ ម៉ៅ បុប្ផាមករា