ព័ត៌មានអន្តរជាតិ

លោក Macron៖ ភាពស្ទាក់ស្ទើរ នៃទំនាក់ទំនង អឺរ៉ុបនិងរុស្ស៊ី ជាឬសគល់នៃជម្លោះ នៅអ៊ុយក្រែន

បរទេស៖ ប្រធានាធិបតី នៃប្រទេសបារាំងលោក Emmanuel Macron កាលពីថ្ងៃម្សិលមិញនេះ បានលើកឡើងថាឬសគល់ ដែលនាំឲ្យមានជម្លោះ ដូចបច្ចុប្បន្ននៅក្នុងប្រទេសអ៊ុយក្រែន គឺមិនមែនដោយសារ ទាំងភាគី អឺរ៉ុបនិងរុស្ស៊ី ឡើយ ប៉ុន្តែវាគឺជាភាពចាំបាច់ ដែលអឺរ៉ុបនិងរដ្ឋាភិបាលក្រុងមូស្គូ ត្រូវតែមានទំនាក់ទំនងល្អ រវាងគ្នា។

ទោះបីជាយ៉ាងណាក្តី លោកបានបញ្ជាក់ថា ពេលវេលាសម្រាប់ការសន្ទនាគ្នា រវាងប្រទេសរុស្សីនិងអឺរ៉ុប នៅមិនទាន់បានធ្វើឡើង ខណៈដែលអឺរ៉ុ បបែរជាកំពុងមមាញឹកក្នុងការផ្កត់ផ្គង់អាវុធ ទៅឲ្យអ៊ុយក្រែន ដើម្បីការពារមិនឲ្យទទួលបាន ជ័យជំនះលើជម្លោះនេះ ទៅវិញ។

ថ្លែងនៅទៅកាន់កិច្ចប្រជុំ ស្តីពីសន្តិសុខនាទីក្រុង Munich កាលពីថ្ងៃសុក្រ លោក Macron បានធ្វើការបញ្ជាក់ថា បន្ទាប់ពីការដួលរលំ នៃសហភាពសូវៀត ទីក្រុងម៉ូស្គូ មិនបានចូលរួមសហការ ឲ្យពេញលេញជាមួយនឹង អ៊ឺរ៉ុប ហើយបន្តរក្សាការអាក់អន់ចិត្ត និង ស្រមើស្រម៉ៃតែពីបញ្ហា នៃអាណាចក្រ ភូមិសាស្រ្តនយោបាយ។

ក្នុងពេលជាមួយគ្នានេះ លោក Macron ក៏បានសារភាពថា អឺរ៉ុបវិញក៏មានការខ្វះខាត មិនបានធ្វើការព្យាយាម ឲ្យបានខ្លាំងក្លាជាងនេះ ក្នុងការទាក់ទងឲ្យបានកាន់ តែជិតដិតបន្ថែមទៀត ជាមួយនឹងរុស្ស៊ី ហើយមកដល់ពេលនេះ ឱកាសហាក់ដូចជាយឺតយ៉ាវ បន្តិចទៅហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top