បរទេស៖ ក្រសួងការបរទេស នៃរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការអះអាងថា ប្រទេសកូរ៉េខាងជើង នឹងប្រើប្រាស់សកម្មភាព ដែលមិនធ្លាប់មានពីមុន មកនិងការការពារដ៏ខ្លាំងក្លាមួយ ប្រសិនបើកូរ៉េខាងជើងនិងអាមេរិក នឹងនៅតែបន្តធ្វើការរៀបចំ សមយុទ្ធយោធា តាមផែនការដដែលនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍ ដែលត្រូវបានធ្វើឡើង ដោយក្រសួងការបរទេស នៃប្រទេសកូរ៉េខាងជើង និងត្រូវបានចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន KCNA បានបញ្ជាក់ទៀតថាសមយុទ្ធយោធា ដោយរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន និងក្រុងសេអ៊ូលនោះ គឺជាសកម្មភាពដែលបង្កហេតុធ្ងន់ធ្ងរ និងអាចបង្កទៅជាសង្គ្រាមទៀតផង ។
សេចក្តីថ្លែងការណ៍ដដែលបានបន្តទៀតថា សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បួងគ្រោងនឹង បើកសមយុទ្ធយោធា ដ៏ធំមួយនិងសមយុទ្ធផ្សេងៗទៀត ចំនួន២០ នៅខែក្រោយនេះ ដែលវានឹងធ្វើឲ្យឧបទ្វីបកូរ៉េ ធ្លាក់ចូលទៅក្នុងចរន្ត នៃភាពតានតឹង យ៉ាងធ្ងន់ធ្ងរបំផុត។
រំលឹកដែរថាកាលពីឆ្នាំកន្លងទៅនេះ ទីក្រុងព្យុងយ៉ាង បានរៀបចំការបាញ់តេស្ត សាកល្បងមីស៊ីល ជាច្រើនដង ដែលខ្លួនបានហៅថាជាការឆ្លើយតប ចំពោះរាល់សកម្មភាពធ្វើសមយុទ្ធយោធា របស់កូរ៉េខាងត្បូងនិងអាមេរិក៕
ប្រែសម្រួល៖ស៊ុនលី