ព័ត៌មានអន្តរជាតិ

ចិន ជំរុញ​ឱ្យ​អាមេរិក កុំ​ប្រើ​ប្រាស់បាឡុង ស៊ីវិលចិន សម្រាប់​ឧបាយកល ​នយោបាយ​

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា សហរដ្ឋអាមេរិក មិនគួរមានប្រតិកម្មខ្លាំងពេកចំពោះ ឬប្រើប្រាស់ការចូល ដោយអចេតនានៃបាឡុងស៊ីវិលរបស់ចិន សម្រាប់ឧបាយកលនយោបាយ ដើម្បីលាបពណ៌ និងវាយប្រហារប្រទេសចិន នោះទេ។

អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់ជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លេខាធិការសារព័ត៌មានសេតវិមាន Karine Jean-Pierre ដែលថាតាមរយៈការដាក់ទណ្ឌកម្មលើអ្នកម៉ៅការការពារជាតិរបស់សហរដ្ឋអាមេរិក ប្រទេសចិនកំពុង “បង្វែរ” ហើយថាអ្វីដែលចិន បានធ្វើនៅក្នុងបញ្ហាបាឡុងស៊ីវិល គឺ “មិនទទួលខុសត្រូវ” ។

លោលបានលើកឡើងថា “និយាយអំពីការបង្វែរ” តើសហរដ្ឋអាមេរិកអាចប្រាប់យើងពីមូលហេតុដែលខ្លួនអាចមើលឃើញ “បាឡុងខ្យល់” កម្ពស់ ១៨០០០ម៉ែត្រពីលើដី ប៉ុន្តែហាក់ដូចជាងងឹតភ្នែកចំពោះពពកផ្សិតពុលនៃសារធាតុ vinyl chloride លើរដ្ឋ Ohio? ។

លោកបន្ដថា “ហេតុអ្វីបានជាវាបញ្ចេញសំឡេងអំពីការស៊ើបអង្កេត និងការទទួលខុសត្រូវភ្លាមៗបន្ទាប់ពីការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ហើយនៅស្ងៀមខុសពីធម្មតា បន្ទាប់ពីរបាយការណ៍ស៊ើបអង្កេតចុងក្រោយ ដែលសរសេរដោយអ្នកកាសែតអាមេរិក?”។

លោកបន្ថែមថា “អាមេរិកក៏ត្រូវពន្យល់ដែរថា តើវត្ថុកម្ពស់ខ្ពស់ទាំងបី ដែលខ្លួនបាញ់ទម្លាក់នោះជាអ្វី? ប្រសិនបើអាមេរិក មិនចាត់ទុកការលេចឡើងនៃវត្ថុទាំងនេះនៅក្នុងដែនអាកាសអាមេរិកថា គ្មានការទទួលខុសត្រូវ ហេតុអ្វីក៏យកដៃចង្អុលទៅចិន?”។

លោកអះអាងថា “សហរដ្ឋអាមេរិកមិនគួរមានប្រតិកម្ម ហួសហេតុ និងបំពានលើការប្រើប្រាស់ កម្លាំងនោះទេ នៅតែមិនសូវប្រើឧប្បត្តិហេតុ សម្រាប់ឧបាយកលនយោបាយ ឬដើម្បីលាបពណ៌ និងវាយប្រហារប្រទេសចិន”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top