បរទេស៖ អ្នកកាសែត ផ្នែកស៊ើបអង្កេតអាមេរិក ដ៏ល្បីល្បាញឈ្មោះ Seymour Hersh បានអះអាងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តគួរតែព្យាយាមដើម្បីឈានដល់កិច្ចព្រមព្រៀង ជាមួយទីក្រុងមូស្គូ ខណៈដែលជំនឿរបស់ពួកគេដែលថា អ៊ុយក្រែនអាចឈ្នះជម្លោះប្រឆាំងនឹង រុស្ស៊ីនោះគឺ “ការធ្វើអត្តឃាត” ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងបទសម្ភាសន៍ YouTube ជាមួយសារព័ត៌មាន Consortium កាលពីថ្ងៃសុក្រ លោក Hersh បានចោទប្រកាន់រដ្ឋបាលលោក Biden ថា បានធ្វើ “កំហុសដ៏អាក្រក់ជាច្រើន” ដោយលោកបន្ថែមថា “វាមិនអាចទៅរួចទេក្នុងការជឿថា ភាពគរថ្លង់នៃការដឹកនាំនេះ” ។
អតីតអ្នកឈ្នះរង្វាន់ Pulitzer រូបនេះបានទទូចថា “វាជាការធ្វើអត្តឃាតសម្រាប់ អ្នកដែលគិតថាអ្នកអាច ឈ្នះសង្រ្គាមនោះ គឺអ៊ុយក្រែនអាចឈ្នះសង្គ្រាម [ប្រឆាំងនឹងរុស្ស៊ី]។ មានអំពើពុករលួយច្រើនពេក។ នោះជាការសម្រេចចិត្ត ដ៏អាក្រក់ខ្លាំងណាស់។ យើងគួរតែជំរុញឲ្យមានសន្តិភាព យើងគួរតែធ្វើកិច្ចព្រមព្រៀងមួយ» ។
លោក Hersh បន្ថែមថា ប្រធានាធិបតីអាមេរិក លោក Joe Biden ជាមូលដ្ឋាន “នៃការមិនអើពើរបស់ណាតូនៅអឺរ៉ុប” ដោយប្រាប់សម្ព័ន្ធមិត្តថា គាត់កំពុងគាំទ្រអ៊ុយក្រែន ជាមួយនឹង “រដ្ឋាភិបាលពុករលួយទាំងស្រុង” Hersh បានបន្ថែម។ អ្នកកាសែតផ្នែកស៊ើបអង្កេតរូបនេះ ក៏បានចង្អុលបង្ហាញ ពីរបៀបដែលទីក្រុងគៀវ លើកតម្កើងលោក Stepan Bandera “អ្នកនិយមណាស៊ីដ៏អស្ចារ្យ ដែលបានសម្លាប់ជនជាតិជ្វីហ្វយ៉ាងឆ្កួតលីលា ក្នុងកំឡុងសង្គ្រាមលោកលើកទី ២” ៕
ប្រែសម្រួលៈ ណៃ តុលា