ព័ត៌មានអន្តរជាតិ

គណៈកម្មការកិច្ចការ បរទេស នៃសភាតំណាងប្រជាជន ទូទាំងប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍ ស្តីពីករណីដែលព្រឹទ្ធសភា សហរដ្ឋអាមេរិក អនុម័ត “សេចក្តីសម្រេចចិត្ត ពាក់ព័ន្ធនឹងករណីបាឡុង គ្មានមនុស្សបើក”

នៅថ្ងៃទី ២០ ខែកុម្ភៈ គណៈកម្មការកិច្ចការ បរទេស នៃសភាតំណាងប្រជាជន ទូទាំងប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីឆ្លើយតប ទៅនឹងករណី ដែលព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តនូវអ្វីដែលហៅថា “សេចក្តីសម្រេចចិត្តពាក់ព័ន្ធ នឹងករណីបាឡុង គ្មានមនុស្សបើក” ។ សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា នេះជាទង្វើខុសឆ្គងមួយទៀត របស់ភាគីអាមេរិកបន្ទាប់ពីសភា តំណាងរាស្រ្តអាមេរិក បានអនុម័តសេចក្តី សម្រេចចិត្តដូចគ្នា ដែលបំភ្លៃការពិត និងបំភ័ន្តមតិសាធារណៈ ក្នុងគោលបំណងឆ្លៀត ឱកាសដាក់សម្ពាធលើប្រទេសចិន ។

ក្នុងនាមជាប្រទេសធំមួយ ដែលមានទំនួលខុសត្រូវ ជានិច្ចកាល ប្រទេសចិនតែងតែគោរពយ៉ាងតឹងរ៉ឹង ចំពោះច្បាប់អន្តរជាតិ និងគោរពអធិបតេយ្យភាព និងបូរណភាពទឹកដី របស់ប្រទេសទាំងអស់ ។ បាឡុងស៊ីវិលគ្មានមនុស្សបើក របស់ចិន បានហោះចូលដែនអាកាស របស់អាមេរិក គឺជាហេតុការណ៍ចៃដន្យ ដែលកើតឡើង ដោយករណីប្រធានស័ក្តិ ។ ចិនបានជូនដំណឹង ដល់ភាគីអាមេរិកជាច្រើនលើក និងបានធ្វើបទបង្ហាញ ជូនសហគមន៍អន្តរជាតិ អំពីស្ថានភាពពាក់ព័ន្ធយ៉ាង ទាន់ពេលវេលា។ ហើយទាមទារឱ្យភាគីអាមេរិក ដោះស្រាយបញ្ហានេះ ឱ្យបានត្រឹមត្រូវតាមវិធីរក្សាភាពស្ងៀមស្ងាត់ ឯកទេស និងអត់ធ្មត់៕

To Top