ព័ត៌មានអន្តរជាតិ

Update៖ ប៉ូឡូញ ក្លាយជាប្រទេសដែលតស៊ូមតិ ដ៏សំខាន់នៃបុព្វហេតុរបស់អ៊ុយក្រែន នៅសហភាពអឺរ៉ុប

ប៉ូឡូញ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ថា ប្រទេសប៉ូឡូញបានក្លាយជា អ្នកតស៊ូមតិដ៏សំខាន់នៃបុព្វហេតុ របស់អ៊ុយក្រែននៅក្នុងសហភាពអឺរ៉ុប និងអង្គការ NATO ហើយបានបញ្ជូនអាវុធយ៉ាងច្រើន ហើយក្លាយជាប្រទេសឆ្លងកាត់ ដ៏សំខាន់សម្រាប់ជំនួយអន្តរជាតិ ។

លោក Marek Belka អតីតនាយករដ្ឋមន្ត្រីបានប្រាប់វិទ្យុ TOK FM ថា “សង្រ្គាមនេះបានបង្ហាញថា ប៉ូឡូញគឺជាប្រទេស ដែលមិនអាចខ្វះបានប្រសិនបើគ្មានជំនួយ ដល់អ៊ុយក្រែននឹងពិបាកជាងនេះទៅទៀត” ។

លោកបានថ្លែងថា “យើងបានទទួលនូវរឿងដែល មានសារៈសំខាន់មួយនេះ” ។

គេបានដឹងថា ប្រទេសប៉ូឡូញ ក៏បានបង្កើនការទិញអាវុធ ដោយខ្លួនឯងផងដែរ ដោយថវិកាយោធារបស់ខ្លួន នៅក្នុងឆ្នាំនេះបានកើនឡើងដល់ជាង ៤ភាគរយ នៃផលិតផលក្នុងស្រុកសរុប ។

គិតចាប់តាំងពីរដ្ឋាភិបាលជាតិនិយមរបស់ខ្លួន ឡើងកាន់អំណាចក្នុងឆ្នាំ២០១៥ រូបភាពរបស់ប្រទេសប៉ូឡូញត្រូវបាន ផ្លាស់ប្តូរកាលពីឆ្នាំមុនដោយដើរតួនាទី នាំមុខរបស់ខ្លួននៅក្នុងក្រុមចម្រុះ ដែលគាំទ្រអ៊ុយក្រែន ។

នៅគ្រាដែលរថពាសដែករុស្ស៊ី បានរមៀលចូលទៅក្នុងអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២២ ប្រទេសជិតខាងប៉ូឡូញបាន បើកព្រំដែនរបស់ខ្លួនដល់ប្រជាជនអ៊ុយក្រែន រាប់លាននាក់ដែលភៀសខ្លួនចេញ ពីប្រទេសរបស់ពួកគេ និងរង់ចាំដើម្បីស្វាគមន៍ជនភៀសខ្លួន ចូលមកនៅក្នុងទឹកដីរបស់ពួកគេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top