ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសស្តីទី ស្លូវ៉ាគីថា ការព្រួយបារម្ភ របស់នាយករដ្ឋមន្រ្តីហុងគ្រី គឺគួរឱ្យអាណិត និង គួរឱ្យជិនឆ្អន់

បរទេស៖ រដ្ឋមន្ត្រីការបរទេសស្តីទីរបស់ប្រទេសស្លូវ៉ាគី លោក Rastislav Kacer បានវាយបកទៅលើនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ដោយប្រើពាក្យប្រមាថក្នុងការពិពណ៌នាអំពីការស្ទាក់ស្ទើររបស់លោកក្នុងការចូលរួមក្នុងជម្លោះអ៊ុយក្រែន។ ការ​លើក​ឡើង​នេះ​ ក៏បាន​ធ្វើ​ឲ្យ​មន្ត្រី​ហុងគ្រី​មួយចំនួនបានណែនាំ​ខ្លះៗ​ឲ្យ​រដ្ឋមន្ត្រី​គឺលោក Rastislav Kacer ទៅរក​ការ​ព្យាបាល​សុខភាព​ផ្លូវចិត្ត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថាកាល​ពី​ថ្ងៃ​អង្គារ លោក Kacer បាន​ផ្សាយ​ការ​បង្ហោះ​ដ៏វែង​មួយ​នៅ​លើ Facebook ដោយ​រិះគន់​សុន្ទរកថា​ថ្មីៗ​របស់លោក Orban នាយករដ្ឋមន្រ្តីហុងគ្រី និង​បាន​អះអាង​ថា​ លោក​គឺ​ជា​អ្នក​នយោបាយ​លោក​ខាង​លិច​តែ​មួយ​គត់​ដែល​បារម្ភ​ថា “ការ​ផ្គត់ផ្គង់​អាវុធ និង​ការ​គាំទ្រ​អ៊ុយក្រែន​ធ្វើ​ឲ្យ​សង្គ្រាម​អូស​បន្លាយ”។

កាលពីសប្តាហ៍មុន ក្នុងអំឡុងពេលសុន្ទរកថារដ្ឋប្រចាំឆ្នាំ នាយករដ្ឋមន្ត្រីហុងគ្រីបានអះអាងថា តាមរយៈការបញ្ជូនជំនួយយោធាទៅអ៊ុយក្រែន បណ្តាប្រទេសនៅអឺរ៉ុបកំពុង “រសាត់ចូលទៅក្នុងសង្រ្គាម” ជាមួយរុស្ស៊ី ហើយ។

លោករដ្ឋមន្ត្រីបRastislav Kacer បាននិយាយថា វាគ្រាន់តែជាជម្លោះយោធារវាងរដ្ឋស្លាវីពីរប៉ុណ្ណោះ” ដោយពណ៌នាការកត់សម្គាល់របស់លោក Orban ថាជា “គួរឱ្យអាណិត” និង “គួរឱ្យជិនឆ្អន់”៕

ដោយសង្កត់ធ្ងន់ថា ប្រទេសស្លូវ៉ាគីគឺជា “ផ្នែកនៃពិភពលោកអភិវឌ្ឍន៍” និងលោកខាងលិច, លោក Kacer បានអះអាងថា លោក “មិនចង់ឱ្យយើង “ធ្វើវាដូចលោក Orban” ហើយពិតជាមិននៅខាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នោះទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top