ព័ត៌មានអន្តរជាតិ

Global Times៖ យោធាអាមេរិកប្រើបាឡុង និងយន្តហោះចារកម្ម បន្លំជាយន្តហោះស៊ីវិល ឈ្លបយកការណ៍ លើប្រទេសចិន

បរទេស៖ របាយការណ៍ផ្តាច់មុខមួយ ដែលទទួលបានដោយកាសែត Global Times កាលពីថ្ងៃច័ន្ទ បង្ហាញថា យោធាអាមេរិកជាញឹកញាប់ បានធ្វើការឈ្លប យកការណ៍យ៉ាងស្និទ្ធ លើប្រទេសចិន រួមទាំងការប្រើប្រាស់បាឡុងដែលធ្វើឱ្យសហរដ្ឋអាមេរិកក្លាយ ជាប្រទេសចារកម្មកំពូល នៅលើពិភពលោក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា នៅឆ្នាំ ២០២២ ក្រុមហ៊ុនបច្ចេកវិទ្យា និងស៊ើបការណ៍របស់ចិន MizarVision បានប្រាប់ Global Times ដោយដកស្រង់ប្រភពបើកចំហរ Automatic Dependent Surveillance-Broadcast (ADS-B) ថា យោធាអាមេរិកបានអនុវត្តប្រតិបត្តិការ ឈ្លបយកការណ៍យ៉ាងជិតស្និទ្ធនៅសមុទ្រចិនខាងត្បូងជាង ៦០០ ដងដោយប្រើយន្តហោះចារកម្ម ។
MizarVision បាននិយាយថា តួលេខលួចឈ្លបយកការណ៍ ពិតប្រាកដអាចខ្ពស់ជាងនេះ ដោយសារយន្តហោះអាមេរិកមួយចំនួនបិទឧបករណ៍តាមដាន ADS-B របស់ពួកគេ ឬប្រើក្លែងក្លាយ។

យោងតាមការត្រួតពិនិត្យរបស់ក្រុមហ៊ុន, ការឈ្លបយកការណ៍ជិតស្និទ្ធស្រដៀងគ្នានេះក៏បានកើតឡើងនៅសមុទ្រចិនខាងកើត រួមទាំងនៅក្នុងខែសីហា នៅពេលដែលកងទ័ពរំដោះប្រជាជនចិន (PLA) បានធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅជុំវិញកោះតៃវ៉ាន់ ។

បើតាមក្រុមហ៊ុនស៊ើបអង្កេត គឺថា យន្តហោះ ដែលដាក់ពង្រាយញឹកញាប់រួមមាន យន្តហោះឈ្លប យកការណ៍សញ្ញាអេឡិចត្រូនិក EP-3E, យន្តហោះល្បាត និងឈ្លបយកការណ៍ដែនសមុទ្រ P-8A, យន្តហោះឈ្លបយកការណ៍ RC-135 , យន្តហោះបញ្ជា និងគ្រប់គ្រងលើអាកាស E-8C និងយន្តហោះឈ្លបយកការណ៍រយៈកម្ពស់ខ្ពស់ U-2៕

ប្រែសម្រួលៈ ណៃ តុលា

To Top