ព័ត៌មានអន្តរជាតិ

លោក វ៉ាង យី៖ ចិន​ ឈរលើ​សន្តិភាព និង​ការ​សន្ទនា​ជុំវិញ ​ជម្លោះ​អ៊ុយក្រែន

ប៉េកាំង៖ អ្នកការទូតកំពូលរបស់ចិន លោក វ៉ាង យី បានឲ្យដឹងនៅក្នុងជំនួប ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba នៅខាងក្រៅសន្និសីទសន្តិសុខ ទីក្រុង Munich (MSC) កាលពីថ្ងៃសៅរ៍ថា ប្រទេសចិន តែងតែឈរនៅលើសន្តិភាព និងការសន្ទនា ហើយប្តេជ្ញាជំរុញកិច្ចចរចាសន្តិភាព លើបញ្ហាអ៊ុយក្រែន។

លោក វ៉ាង យី ប្រធានការិយាល័យកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) ដែលជាសមាជិកនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) ក៏ជាសមាជិកម្នាក់ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) បានលើកឡើងថា ប្រទេសចិន ប្តេជ្ញាជំរុញកិច្ចចរចាសន្តិភាព ហើយមិនចង់ឃើញវិបត្តិអ៊ុយក្រែន ត្រូវអូសបន្លាយ ឬកើនឡើងនោះទេ។

ស្តីពីវិបត្តិអ៊ុយក្រែន លោក វ៉ាង យី បានសង្កត់ធ្ងន់ថា ចិនតែងតែឈរនៅម្ខាងនៃសន្តិភាព និងការសន្ទនា ហើយប្តេជ្ញាជំរុញកិច្ចចរចាសន្តិភាព។ ប្រទេសចិន មិនចង់ឃើញវិបត្តិអ៊ុយក្រែន អូសបន្លាយ ឬកើនឡើងនោះទេ ហើយទីក្រុងប៉េកាំង បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយ សហគមន៍អន្តរជាតិ ដើម្បីជៀសវាងស្ថានភាព កាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត និងធ្វើការដោយមិននឿយហត់ ដើម្បីសន្តិភាព។

លោក Kuleba បានលើកឡើងថា អ៊ុយក្រែន និងចិន បានរក្សាទំនាក់ទំនងគ្នាកាលពីឆ្នាំមុន។ លោកបានលើកឡើងថា គ្មានប្រទេសណាមួយសង្ឃឹមថា នឹងទទួលបានសន្តិភាពឱ្យបានឆាប់ តាមដែលអាចធ្វើទៅបានច្រើនជាងអ៊ុយក្រែននោះទេ។ អ៊ុយក្រែន​យកចិត្តទុកដាក់​ចំពោះ​ឋានៈ​អន្តរជាតិ​របស់​ចិន និង​ឥទ្ធិពល​សំខាន់​ក៏ដូចជា​ ជំហរ​របស់​ចិន ​លើ​ដំណោះស្រាយ​នយោបាយ​នៃ​វិបត្តិ។ លោកថា អ៊ុយក្រែនរំពឹងថា ប្រទេសចិន នឹងបន្តដើរតួនាទីស្ថាបនា។

លោក Zhang Hong សហការីស្រាវជ្រាវ នៅវិទ្យាស្ថានសិក្សារុស្ស៊ី អឺរ៉ុបខាងកើត និងអាស៊ីកណ្តាល នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន បានប្រាប់ Global Times ថា អន្តរកម្មរបស់ចិន ជាមួយមន្ត្រីកំពូលអ៊ុយក្រែន គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការជំរុញឱ្យមានកិច្ចចរចាសន្តិភាព។

លោក Zhang បានបន្ដថា “ទំនាក់ទំនងរបស់ពួកគេបានបដិសេធការយល់ខុស ក្នុងចំណោមប្រទេសមួយចំនួននៅអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលថាប្រទេសចិន មានទំនាក់ទំនងជាមួយភាគីរុស្ស៊ី៕ ប្រែសម្រួល ឈូក បូរ៉ា

To Top