ព័ត៌មានអន្តរជាតិ

Update ៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង រួមគ្នាធ្វើសមយុទ្ធ ដោយផ្តោតលើការប្រើប្រាស់ នុយក្លេអ៊ែរ របស់កូរ៉េខាងជើង

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ថា មន្ទីរបញ្ចកោណបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា មន្ត្រីអាមេរិក និង កូរ៉េខាងត្បូង បានចូលរួមក្នុងសមយុទ្ធ ក្នុង“កំពូលតារាង” ដែលផ្តោតលើលទ្ធភាព ដែលកូរ៉េខាងជើងប្រើ អាវុធនុយក្លេអ៊ែរ ។

ប្រទេសកូរ៉េខាងជើង ប្រដាប់ដោយអាវុធនុយក្លេអ៊ែរ បានបាញ់បង្ហោះមីស៊ីលចំនួនមិនធ្លាប់មានពីមុនមកកាលពីឆ្នាំមុន រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប ហៅកាត់ថា (ICBMs) ដែលមានសមត្ថភាពទៅដល់ដីគោក របស់សហរដ្ឋអាមេរិក ។

គួររំលឹកថា កាលពីថ្ងៃចន្ទ ខ្លួនបានបាញ់មីស៊ីល២គ្រាប់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។

មន្ត្រីអាមេរិក និង កូរ៉េខាងត្បូង ក៏បានព្រមានថា កូរ៉េខាងជើង អាចនឹងរៀបចំ សម្រាប់ការសាកល្បង អាវុធនុយក្លេអ៊ែរ លើកដំបូងរបស់ខ្លួនចាប់តាំងពីឆ្នាំ២០១៧ ។

គួរបញ្ជាក់ថា នេះជាសមយុទ្ធលើកទី៨របស់គណៈកម្មាធិការយុទ្ធសាស្ត្ររារាំង សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលត្រូវបានគេស្គាល់ថា DSC TTX និងការបោះពុម្ពលើកទី១ចាប់តាំងពីពួកគេបានយល់ព្រម កាលពីឆ្នាំមុនដើម្បីធ្វើសមយុទ្ធប្រចាំឆ្នាំ ៕

To Top