ព័ត៌មានអន្តរជាតិ

Update៖ លោក Macron នឹងបំពេញទស្សនកិច្ចនៅចិន ក្រោយពីដឹងពីផែនការស្វែងរក សន្តិភាពនៅអ៊ុយក្រែន

ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ លោក Emmanuel Macron ប្រធានាធិបតីបារាំង បានថ្លែងថា លោកនឹងធ្វើទស្សនកិច្ច នៅប្រទេសចិនក្នុងខែមេសា ហើយបានជំរុញឲ្យក្រុងប៉េកាំង ឱ្យដាក់សម្ពាធលើប្រទេសរុស្ស៊ី ឱ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ។

គេបានដឹងថា ប្រទេសចិន បានស្វែងរកដោយទីតាំងខ្លួនឯង ជាភាគីអព្យាក្រឹតលើជម្លោះ បើទោះបីជាខ្លួនបានរក្សាទំនាក់ទំនង ជិតស្និទ្ធជាមួយរុស្ស៊ីក្តី និងបានជួយបំបែកសេចក្តីថ្លែងការណ៍រួម ថ្កោលទោសសង្គ្រាមនៅឯកិច្ចប្រជុំក្រុម G20 នៅក្នុងប្រទេសឥណ្ឌា ។

ផែនការនោះបានបោះពុម្ភផ្សាយ ឯកសារគោលជំហរ១២ចំណុច កាលពីថ្ងៃសុក្រដែលបានអំពាវនាវ ឱ្យមានការចរចាសន្តិភាពជាបន្ទាន់ និង “ដំណោះស្រាយនយោបាយ” ដើម្បីបញ្ចប់ជម្លោះ ។

គួររំលឹកថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានសម្តែងក្តីសង្ឃឹមថា នឹងជួបសមភាគីចិន ហ្ស៊ី ជិនពីង ដោយហៅផែនការនេះថា “មានសារៈសំខាន់សម្រាប់សន្តិសុខពិភពលោក” ។

លោក Macron បានថ្លែងកាលពីថ្ងៃសៅរ៍ថា លោកនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន នៅដើមខែមេសា ហើយបានជំរុញឲ្យក្រុងប៉េកាំងឱ្យជួយ “ដាក់សម្ពាធ” លើប្រទេសរុស្ស៊ីឱ្យបញ្ចប់សង្រ្គាម ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top