ព័ត៌មានអន្តរជាតិ

New Update៖ ចិន បដិសេធមិនព្រមថ្កោលទោសទៅលើរុស្ស៊ី ឈ្លានពានអ៊ុយក្រែន ខណៈចូលរួមកិច្ចប្រជុំក្រុម G20

ឥណ្ឌា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃ បណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេ លើពិភពលោកបានបរាជ័យ ក្នុងការយល់ព្រមលើសេចក្តីថ្លែងការណ៍ ដែលបានបិទ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅប្រទេសឥណ្ឌា ក្រោយពីប្រទេសចិន បានបដិសេធមិនថ្កោលទោស លើការឈ្លានពានរបស់រុស្ស៊ី មកលើអ៊ុយក្រែន ។

ក្រុងប៉េកាំង បានបដិសេធមិនទទួលយកផ្នែក នៃសេចក្តីថ្លែងការណ៍របស់ក្រុម G20 ដែលបង្អាក់ការឈ្លានពានរបស់រុស្ស៊ី “ក្នុងលក្ខខណ្ឌខ្លាំងបំផុត” ។

ចំណែក ក្រុងម៉ូស្គូបានឲ្យដឹងថា “ប្រឆាំងរុស្ស៊ី” បណ្តាប្រទេសលោកខាងលិចបាន “ធ្វើឱ្យមានអស្ថិរភាព” ។

ករណីនេះបានកើតឡើងបន្ទាប់ពីប្រទេសចិន នៅក្នុងសប្តាហ៍នេះ បានផ្សព្វផ្សាយផែនការដើម្បីបញ្ចប់ជម្លោះ ដែលត្រូវបានចាត់ទុកដោយអ្នកខ្លះថា ជាអ្នកគាំទ្ររុស្ស៊ី ។

ប្រទេសឥណ្ឌា ដែលជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សាក្រុម G20 នៅក្នុងសប្តាហ៍នេះនៅទីក្រុង Bengaluru ភាគខាងត្បូងបានចេញ “សេចក្តីសង្ខេបរបស់ប្រធាន” យ៉ាងទូលំទូលាយពីកិច្ចប្រជុំ ដោយកត់សម្គាល់ថា មាន “ការវាយតម្លៃផ្សេងៗគ្នានៃស្ថានភាព” នៅក្នុងប្រទេសអ៊ុយក្រែន និងលើការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ។

ផ្អែកតាមការតួលេខមួយបានបង្ហាញថា កថាខណ្ឌចំនួន២ ដែលសង្ខេបពីសង្រ្គាមត្រូវបាន “យល់ព្រមដោយប្រទេសសមាជិកទាំងអស់ លើកលែងតែរុស្ស៊ី និងចិន ប៉ុណ្ណោះ” ។ កថាខណ្ឌនេះត្រូវបានកែសម្រួលចេញពី សេចក្តីប្រកាសរបស់មេដឹកនាំប្រទេសក្រុម G20 នៅលើកោះបាលីក្នុងខែវិច្ឆិកា ហើយបានរិះគន់ “ក្នុងន័យខ្លាំងបំផុតចំពោះការឈ្លានពានរបស់សហព័ន្ធរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន” ។

បន្ទាប់ពីទទួលបានកៅអីដែលជាខ្នងបង្អែក ចាប់តាំងពីការឈ្លានពាន កាលពីមួយឆ្នាំមុន ក្រុងប៉េកាំងបានបង្កើនកិច្ចខិតខំប្រឹងប្រែង ផ្នែកការទូតរបស់ខ្លួនជុំវិញជម្លោះ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។ អ្នកការទូតកំពូលរបស់ខ្លួន លោក Wang Yi បានធ្វើទស្សនកិច្ចនៅអឺរ៉ុបនៅក្នុងសប្តាហ៍នេះ ដោយបញ្ចប់ដោយការស្វាគមន៍ យ៉ាងកក់ក្តៅពីប្រធានាធិបតីរុស្ស៊ី លោក ប្លាឌីមៀ ពូទីន នៅទីក្រុងម៉ូស្គូ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top