ព័ត៌មានអន្តរជាតិ

“សៀវភៅចំណេះដឹង ស្តីពីកសិកម្មបុរាណ” របស់ប្រទេសចិន ដែលបង្ហាញពីតម្រិះប្រាជ្ញា កសិកម្មរបស់ចិន

បងប្អូនទាំងអស់គ្នា នៅប្រទេសចិន មាន”សៀវភៅចំណេះដឹងស្តីពី កសិកម្មបុរាណ” ក្រោមចំណងជើងថា “Qi Min Yao Shu” ដែលជាស្នាដៃសៀវភៅកសិកម្ម បុរាណបំផុតមួយ និងបានរក្សាទុកយ៉ាងល្អពេញលេញ តើក្នុងសៀវភៅបុរាណនេះ មានបង្កប់តម្រិះប្រាជ្ញាចិនណាខ្លះ? សូមជម្រាបជូនលោកអ្នកដូចខាងក្រោម៖

សៀវភៅនេះបានបូកសរុប ជាប្រព័ន្ធនូវបទពិសោធរបស់ជនជាតិចិន បុរាណក្នុងការផលិតកសិកម្ម និងគង្វាលសត្វ ការកែច្នៃនិងស្តុកអាហារ ការប្រើប្រាស់រុក្ខជាតិព្រៃ និងវិធីសាស្រ្តក្នុងការប្រយុទ្ធប្រឆាំង នឹងរហោស្ថានកម្ម ហើយណែនាំយ៉ាងលម្អិត អំពីទំនាក់ទំនងរវាងរដូវកាល អាកាសធាតុ និងដីផ្សេងៗគ្នា ជាមួយនិងដំណាំផ្សេងៗ។ វាមិនត្រឹមតែជាសៀវភៅ អាហារឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសៀវភៅណែនាំសម្រាប់ឆ្ពោះ ទៅរកជីវភាពធូរធារផងដែរ ។

វាបង្រៀនមនុស្សពីរបៀបបិតស្រា ធ្វើសាច់ក្រក ចិញ្ចឹមត្រី និងវិធីផ្សាំដើមឈើ ទើបទទួលបានផ្លែឈើកាន់តែធំនិងផ្អែម ក្នុងសៀវភៅនេះបានកត់ត្រាពីអាហារ និងបន្លែជិត ៣ រយមុខ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ដែលបានកត់ត្រាក្នុងសៀវភៅនេះ គឺនៅកាលពីជាង ១៤០០ឆ្នាំមុន ជនជាតិចិនបុរាណបានចេះ ហូបពងមាន់ចៀនហើយ។

សៀវភៅ “Qimin Yaoshu” គឺជាមោទនភាពនៃវប្បធម៌ចិន និងជាទ្រព្យដ៏មានតម្លៃ នៃវប្បធម៌ពិភពលោកដែរ។ ក្នុងសម័យរជ្ជកាលថាង សៀវភៅនេះត្រូវបានផ្សព្វផ្សាយ ទៅដល់ប្រទេសជប៉ុន ឧបទ្វីបកូរ៉េ រហូតទៅដល់ទ្វីបអឺរ៉ុប ព្រមនិងត្រូវបានបកប្រែ ជាច្រើនភាសាផងដែរ ។

អរិយធម៌កសិកម្មរបស់ចិនមានប្រវត្តិយូរលង់ ដូនតាយើងបានចិញ្ចឹមជីវិត ដោយគ្រាប់ធុញ្ញជាតិ។ រហូតដល់ពេលនេះ យើងនៅតែប្រើប្រាស់បច្ចេកទេសដាំដុះ ដែលបន្សល់ទុកដោយបុព្វបុរសរបស់យើង ។ បច្ចុប្បន្ននេះ ទន្ទឹមនឹងការអភិវឌ្ឍនៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា អវកាសយានិកចិនបាននាំយក គ្រាប់ពូជបន្លែទៅកាន់ស្ថានីយអវកាស ហើយនៅពេលអនាគត យើងក៏អាចបរិភោគបន្លែស្រស់ៗ បានទោះជានៅក្នុងលំហអវកាសក៏ដោយ ៕

To Top