ព័ត៌មានអន្តរជាតិ

បាតុកម្មប្រឆាំង អង្គការណាតូ ចាប់ផ្តើមធ្វើឡើង នៅបារាំង

" "

បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ហ្វូងបាតុករជាច្រើនកន្លែង ដែលប្រមូលផ្តុំគ្នាឡើងក្នុងការប្រឆាំង ទៅនឹងសមាជិកភាពរបស់បារាំង នៅអង្គការណាតូ។

ហេតុការណ៍តវ៉ាប្រឆាំងនេះ បានផ្ទុះឡើងនៅតាមតំបន់ជាច្រើន នៅទូទាំងប្រទេសនិងក៏ដូចជាទីក្រុងប៉ារីសផង ក្នុងនោះផងដែរក៏មានគោលបំណង ដើម្បីប្រឆាំងទៅនឹងការសម្រេចចិត្ត បន្តការផ្គត់ផ្គង់ទៅឲ្យ ប្រទេសអ៊ុយក្រែនផងដែរ។

" "

គួរឲ្យដឹងដែរហ្វូងបាតុករ ដែលត្រូវបានគេស្គាល់ថា ជាក្រុមពលរដ្ឋរៀបចំឡើង ដោយគណបក្សស្តាំងនិយម Les Patriotes ដែលបច្ចុប្បន្នកំពុងដឹកនាំដោយលោក Florian Philippot និងក៏បានចូលរួមធ្វើការ តវ៉ានេះដោយផ្ទាល់ផងដែរ។

" "

អ្នកនយោបាយរូបនេះ បានធ្វើការអះអាងនៅក្នុងព្រឹត្តិការណ៍នេះ គឺជាការប្រមូលផ្តុំដើម្បីសន្តិភាព ហើយវាគឺជាប្រមូលផ្តុំរយៈពេល ២ដងជាប់គ្នាមកហើយ នាពេលចុងសប្តាហ៍កន្លងមកនេះ ខណៈដែលមនុស្សដល់ទៅ ១០០០០នាក់ ដែលបានជួបជុំគ្នានៅក្នុងក្រុងប៉ារីស និងច្រើនពាន់នាក់ទៀតនៅតាម ទីតាំងសំខាន់ៗ ៣០ផ្សេងទៀតក្នុងប្រទេស ៕

ប្រែសម្រួល៖ ស៊ុន លី

To Top