បរទេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ គេសង្កេតឃើញថា មានពលរដ្ឋជាច្រើនរយនាក់បាននាំគ្នា ជួបជុំគ្នាដើម្បីចូលរួមតវ៉ាប្រឆាំង នៅពីខាងមុខមូលដ្ឋានទ័ពអាមេរិក ដែលស្ថិតនៅភាគខាងត្បួង នៃប្រទេសអាល្លឺម៉ង់ ។
ការតវ៉ាប្រឆាំងដែលត្រូវបានគេដឹងថា គឺជាការប្រមូលផ្តុំដើម្បីសុំតវ៉ា ឲ្យមានការបញ្ចប់ធ្វើការផ្គត់ផ្គង់អាវុធ ទៅឲ្យប្រទេសអ៊ុយក្រែនហើយវា បានធ្វើឡើងនៅចំទីតាំងមូលដ្ឋានទ័ព ដែលជាតំបន់សម្រាប់រៀបចំកិច្ចប្រជុំសំខាន់ៗ នាពេលកន្លងមកដើម្បីសម្រេចចិត្ត ផ្តល់ជំនួយជាយោធាឲ្យ ទៅឲ្យរដ្ឋាភិបាលក្រុងគៀវ។
ក្រុមបាតុករក៏បានធ្វើការទាមទារ ឲ្យមានបទឈប់បាញ់ និងការចាប់ផ្តើមកិច្ចពិភាក្សា ដើម្បីសន្តិភាពរវាងអ៊ុយក្រែន និងរុស្សីផងដែរ។ ក្រុមបាតុករមានទាំងអ្នកឈរកាន់ បដាពាក្យស្លោក និងគោះស្គរផងហើយក៏មាន ទាំងអ្នកផ្សព្វផ្សាយវិដេអូដោយផ្ទាល់លើ បណ្តាញសង្គមជាច្រើនរួមទាំងយូធូបផងដែរ។
ពាក្យស្លោកមានច្រើន ដោយអ្នកខ្លះសរសេរថា ជនជាតិអាមេរិកត្រូវត្រឡប់ទៅផ្ទះវិញឬ Amercian to go home ព្រមទាំងពាក្យថា បញ្ឈប់ការផ្គត់ផ្គង់អាវុធ Stop the weapons delivery និងក៏ដូចជាអ្នកខ្លះទៀតកាន់ទង់ជាតិ របស់រុស្សីផង ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
