ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន ប្តេជ្ញាចិត្តកាត់បន្ថយ អំពើហិង្សាដាក់គ្នា

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា រដ្ឋាភិបាល នៃប្រទេសអ៊ីស្រាអ៊ែល និងអជ្ញាធរនៃរដ្ឋប៉ាឡេស្ទីន បានប្រកាសនៅក្នុងការតាំងចិត្ត រួមគ្នាមួយដើម្បីចាប់យកជំហ៊ាន បន្ទាប់ភ្លាមៗ ក្នុងការបញ្ចប់ទៅ នៃការប្រើប្រាស់អំពើហិង្សាដាក់គ្នា ជាញឺកញាប់នាពេលកន្លងមក ។

ប្រភពដដែល បានបន្តទៀតថា ការសម្រេចចិត្តដ៏កម្រត្រូវបានធ្វើឡើង នៅក្នុងជំនួបពិភាក្សា ដែលគួរឲ្យភ្ញាក់ផ្អើលនៅក្នុងប្រទេសហ្ស៊កដានី ហើយក៏ត្រូវបានគេមើលឃើញដែរថា មានការចូលរួមពីសំណាក់ភាគី សហរដ្ឋអាមេរិកនិង ក្រុមមន្ត្រីរបស់រដ្ឋាភិបាល អេហ្ស៊ីបផងដែរ។

កិច្ចប្រជុំដែលត្រូវបានប្រកាស បានឈានទៅដល់ការ យល់ព្រមគ្នា ជារួមមួយដើម្បីគាំទ្រ ដល់ជំហ៊ានទាំងឡាយ ដែលនាំឲ្យទៅដល់មាន ការកសាងទំនុកចិត្តគ្នាឡើងវិញ និងធ្វើឲ្យជំហ៊ាននេះឆ្ពោះទៅមុខបានលឿន និងក្លាយទៅជាសន្តិភាពដែលអាចអូសបន្លាយ រយៈពេលបានយូរជាទីបំផុត។

យោងតាម​សេចក្តីថ្លែងការណ៍នោះផងដែរ បានឲ្យដឹងថា អ៊ីស្រាអែល​បាន​ប្តេជ្ញា​បញ្ឈប់​ការពិភាក្សា ​អំពី​ការ​សាងសង់​លំនៅដ្ឋាន​ថ្មី ​រយៈពេល​បួន​ខែប៉ុន្តែជា​ថ្នូរ​នឹង​ការដែរ ប៉ាឡេស្ទីន​នឹង​មិន​ចាត់​វិធានការ ​ប្រឆាំង​នឹង​អ៊ីស្រាអែល​នៅអង្គការ សហប្រជាជាតិឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top