ព័ត៌មានអន្តរជាតិ

ស្លាប់តិចបំផុត ៣០នាក់ នៅគ្រាដែលទូកដឹកជន ចំណាកស្រុក បានលិចពេល ដែលចាកចេញ ពីឆ្នេរសមុទ្ររបស់អ៊ីតាលី

រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា យ៉ាងហោចណាស់ ជនចំណាកស្រុកចំនួន៣០នាក់ បានស្លាប់កាលពីព្រឹកថ្ងៃអាទិត្យ នៅគ្រាដែលទូក របស់ពួកគេបានលិច នៅពេលចាកចេញពីឆ្នេរសមុទ្រ នៃប្រទេសអ៊ីតាលី ។

វិទ្យុរដ្ឋអ៊ីតាលី រាយការណ៍ថា ចំនួន អ្នកស្លាប់ពិតប្រាកដ នៅតែមិនប្រាកដប្រជា គិតត្រឹមពាក់កណ្តាលព្រឹកម៉ោង ក្នុងស្រុកថ្ងៃអាទិត្យ ខណៈដែលសាកសព ភាគច្រើន ត្រូវបានទឹកនាំទៅនៅ ឬជិតឆ្នេរនៃ Steccato di Cutro ដែលជាទីក្រុងរមណីយដ្ឋាន មាត់សមុទ្រក្នុងតំបន់ Calabria ភាគខាងត្បូង នៃប្រទេសអ៊ីតាលី ។ អាជ្ញាធរបានឲ្យដឹងថា យ៉ាងហោចណាស់សាកសព៣នាក់ ត្រូវបានគេរកឃើញនៅសមុទ្រ ។

ទីភ្នាក់ងារព័ត៌មានអ៊ីតាលី ANSA បានរាយការណ៍ថា មនុស្ស៣៣នាក់បានស្លាប់ នៅក្នុងឧបទ្ទវហេតុនេះ រួមទាំងកុមារ និងស្ត្រីជាច្រើននាក់ផងដែរ ។

ក្រុម Vigili del Fuoco ដែលជាកងកម្លាំងពន្លត់អគ្គីភ័យ និងសង្គ្រោះជាតិរបស់ប្រទេសអ៊ីតាលី បានឲ្យដឹងថា ការស្វែងរកកំពុងបន្តតាមរយៈទូក ជិះស្គីលើទឹក និងឧទ្ធម្ភាគចក្រ ។ ពួកគេក៏បានរាយការណ៍ថា បានទាញអ្នករស់រានមានជីវិតប្រហែល ៤០នាក់ចេញពីសមុទ្រ ។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលមិនបានបញ្ជាក់បានធ្វើឲ្យចំនួន អ្នកស្លាប់កើនដល់ជាង៤០នាក់ ៕

To Top