តាមការផ្សាយដំណឹង នៃកាសែតញូយ៉កថែម កាលពីថ្ងៃទី២៥ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ បានឱ្យដឹងថា យោងតាមការស្ទង់មតិមួយ នៃកាសែតញូយ៉កថែម បានរកឃើញថា ចំនួនកុមារអន្តោប្រវេសន៍ ដែលបានចូលក្នុងប្រទេស អាមេរិក ដោយគ្មានអាណាព្យាបាល មកជាមួយបានបំបែកកំណត់ត្រាថ្មី ហើយទីបំផុត ការងារដែលកុមារទាំងនេះ បានធ្វើគឺបានល្មើស នឹងច្បាប់ពលកម្មកុមារ ។ ពលកម្មកុមារ មាននៅពាសពេញគ្រប់មុខរបរ នៃរដ្ឋនានា ទូទាំងអាមេរិក ក្នុងនោះ ក៏បូករួមការងារ អនាម័យដ៏មានហានិភ័យខ្ពស់ នៅទីសត្វឃាតនិងរោងចក្រផលិតគ្រឿង បន្លាសរថយន្តផងដែរ។
តាមការផ្សាយ ដំណឹងឱ្យដឹងថា តាំងពីឆ្នាំ២០២១មក ការប្រើពលកម្ម កុមារនៅអាមេរិក បានកើនឡើងយ៉ាងខ្លាំង នៅឆ្នាំ ២០២២ អនីតិជនគ្មាន អាណាព្យាបាល ដែលបានចូលក្នុងប្រទេស អាមេរិកមានចំនួនឡើងដល់ ១សែន៣ម៉ឺននាក់ តួលេខនេះស្មើនឹង៣ដងនៃរយៈពេល៥ឆ្នាំមុន ហើយតាមការប៉ាន់ ប្រមាណ នៅរដូវក្តៅឆ្នាំនេះ តួលេខនេះនឹងបន្តកើនឡើង ថែមទៀត ។
តាមការផ្សាយដំណឹងឱ្យដឹងទៀតថា ប្រព័ន្ធដែលបង្កើតឡើងក្នុងគោលបំណងការពារកុមារ នៅអាមេរិកបានត្រូវបំផ្លាញអស់ហើយ៕