ព័ត៌មានអន្តរជាតិ

លោកស្រី ជាអ្នកជំនាញ ខាងសិល្បៈ ប៉ាក់រូបបែបជនជាតិYi ហើយក៏ជាតំណាងសភា ប្រជាជនចិនដែរ

សិល្បៈប៉ាក់រូបបែបជនជាតិYi នៃខេត្ត Sichuan គឺជាបច្ចេកទេសសិល្បៈដ៏ល្បីល្បាញនៃប្រទេសចិន ។ លោកស្រី Qiao Jin Shuangmei គឺជាអ្នកបន្ដវេនមរតក សិល្បៈប៉ាក់រូបបែបជនជាតិYi ថ្នាក់ខេត្ត ដែលជាកម្មវិធីតំណាងបេតិកភណ្ឌ វប្បធម៌អរូបីនៃខេត្ត Sichuan និងជាអ្នកជំនាញ ខាងសិល្បៈប៉ាក់រូប នៅតំបន់ស្វយ័ត Mabian ជនជាតិYi នៃខេត្ត Sichuanប្រទេសចិន ក្រៅពីនេះ លោកស្រីក៏មានឋានៈពិសេសមួយគឹ៖ តំណាងសភាប្រជាជនចិន ។

លោកស្រីQiao Jin Shuangmei ចូលចិត្តសិល្បៈប៉ាក់រូបតាំង ពីនៅក្មេង ។ គាត់មិនត្រឹម តែបន្តវេន និងអភិវឌ្ឍ បេតិកភណ្ឌវប្បធម៌អរូបី នៃសិល្បៈប៉ាក់រូបបែបជនជាតិYiប៉ុណ្ណោះទេ ថែមទាំងបានជំរុញឱ្យ ស្រ្តីដេរប៉ាក់ជាង ៨ រយនាក់បង្កើន ប្រាក់ចំណូលផងដែរ ។
បន្ទាប់ពីលោកស្រី Qiao Jin Shuangmei ត្រូវបានជ្រើសតាំងជាតំណាង ប្រជាជននៃសភាតំណាង ប្រជាជនទូទាំងប្រទេសចិន នីតិកាលទី ១៣ លោកស្រីក៏បានស្នើសុំឱ្យមានការរួមបញ្ចូលគ្នា រវាងការការពារបេតិកភណ្ឌវប្បធម៌អរូបី និងការស្តារអភិវឌ្ឍន៍ជនបទ ឡើងវិញ ហើយលោកស្រីសង្ឃឹមថា តាមរយៈការបណ្តុះបណ្តាល បច្ចេកទេសសិល្បៈប៉ាក់រូបបែបជនជាតិYi អាចក្លាយជាវិជ្ជាជីវៈសម្រាប់ប្រជាជនក្នុងតំបន់ ក៏ដូចជាសង្ឈឹមថា បងប្អូនស្រីជនជាតិ Yi ក្នុងតំបន់អាចរកចំណូល បានខណៈពេលមើលថែគ្រួសារ និងកូនៗរបស់ពួកគេដែរ។

សំណើរបស់លោកស្រីត្រូវបាន រដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ។ ចាប់តាំងពីឆ្នាំ ២០១៥ រហូតដល់បច្ចុប្បន្ននេះ មនុស្សចំនួនជាង ៣ ពាន់នាក់បានចូលរួមវគ្គបណ្តុះ បណ្តាលវិជ្ជាជីវៈប៉ាក់រូប តាមរយៈអនឡាញនិងនៅហ្នឹងកន្លែង ហើយមនុស្សជាង ៨ រយនាក់បានមានការងារធ្វើនៅផ្ទះដោយ ” មិនចំណាយដើមទុន” ជាមួយនឹងកំណើនប្រាក់ ចំណូលប្រចាំឆ្នាំជាមធ្យមជាង ៨ពាន់យាន់ប្រាក់ចិន ហើយក្នុងនោះ មានអ្នកដេរប៉ាក់មួយចំនួន ដែលទទួលការបណ្តុះបណ្តាលនោះ បានលក់ទំនិញតាមអនឡាយនិង ផ្សាយផ្ទាល់នូវដំណើរដេរប៉ាក់ ។ ហើយមនុស្សមួយចំនួនទៀត បានបើកហាងលក់សម្លៀក បំពាក់ផ្ទាល់ខ្លួនដែរ។ ចាប់ពីឆ្នាំ ២០១៧ មក លោកស្រីQiao Jinshuangmei បានបើកការ បណ្តុះបណ្តាលសិល្បៈបែបនេះនៅក្នុង សាលាបឋមសិក្សាក្នុងស្រុក ដោយសង្ឃឹមថា “មិនត្រឹមតែកូនជនជាតិYi អាចចេះជំនាញដេរប៉ាក់ តាំងពីតូចប៉ុណ្ណោះទេ ថែមទាំងអាចបន្តវេននិងពង្រីកមរតកវប្បធម៌ ជនជាតិយើងផងដែរ”។

To Top