ព័ត៌មានអន្តរជាតិ

ន័រវេស ត្រូវបានអូសទាញ ឲ្យចូលរួមផែនការ បំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream របស់អាមេរិក

" "

ញូវយ៉ក៖ ប្រទេសន័រវេស ត្រូវបានទាក់ទាញ ចំពោះគម្រោងបំផ្លិចបំផ្លាញ របស់សហរដ្ឋអាមេរិក ប្រៀបដូចជាការហោះហើរទៅក្រេបយកទឹកឃ្មុំ ចាប់តាំងពីប្រទេសនេះ ទទួលបានហិរញ្ញវត្ថុដ៏អស្ចារ្យ ប្រសិនបើខ្លួនបានជួយយោធា សហរដ្ឋអាមេរិក ក្នុងការបំផ្លាញបំពង់បង្ហូរ Nord Stream នៅជិតដែនទឹកដាណឺម៉ាក ហើយជំនួសប្រទេសរុស្ស៊ី ដែលជាប្រភពបំពង់ បង្ហូរប្រេងដ៏សំខាន់ របស់ប្រទេសអាល្លឺម៉ង់ នេះបើតាមការចុះផ្សាយ នៅក្នុងអត្ថបទមួយ ដែលបានចេញផ្សាយ នៅលើគេហទំព័រ Modern Diplomacy កាលពីថ្ងៃសៅរ៍ ដោយដកស្រង់សម្តីអតីតអ្នកការទូតឥណ្ឌា និងអ្នកសង្កេតការណ៍អន្តរជាតិដ៏លេចធ្លោលោក M.K. Bhadrakumar ។

លោក Seymour Hersh អ្នកកាសែតស៊ើបអង្កេត ដែលបានបង្ហាញនៅក្នុងរបាយការណ៍មួយ កាលពីដើមខែនេះព័ត៌មានលម្អិត អំពីផែនការបំផ្លិចបំផ្លាញ របស់សហរដ្ឋអាមេរិក បានពន្យល់ដល់កាសែតអាល្លឺម៉ង់ Berliner Zeitung ថាន័រវែស ចាប់អារម្មណ៍ជាពិសេស ក្នុងការអនុវត្ដផែនការ បំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ដោយជោគជ័យ នេះបើយោងតាមអត្ថបទ។

" "

នៅក្នុងពាក្យរបស់លោក Hersh “ប្រទេសន័រវេស ចាប់អារម្មណ៍លើកំណើនប្រាក់ចំណូល ដូច្នេះហើយក្នុងការបង្កើន បរិមាណផ្គត់ផ្គង់ថាមពល របស់ខ្លួនទៅកាន់សហភាពអឺរ៉ុប ទៅកាន់ប្រទេសអាល្លឺម៉ង់ដូចគ្នា ហើយតើយើងឃើញអ្វីខ្លះបន្ទាប់ពីបេសកកម្មនេះ?។

" "

គួរឱ្យអស់សំណើចណាស់នៅក្នុង សន្និសីទសារព័ត៌មានរួមគ្នាជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ក្នុងខែសីហា ឆ្នាំ២០២២ នាយករដ្ឋមន្រ្តីន័រវេសលោក Jonas Gahr Store បានអះអាងថា “ន័រវែសផ្តល់ឧស្ម័នឱ្យបានច្រើន តាមដែលអាចធ្វើទៅបានទៅឱ្យប្រទេសអាល្លឺម៉ង់” ។

លោកបន្ដថឋ “ជាការពិតណាស់ អ្វីដែលលោកមិនបានប្រាប់ទៅលោក Scholz នោះគឺថា ប្រទេសន័រវែស ហៀបនឹងអនុវត្តគម្រោងមួយ ដើម្បីប្រែក្លាយប្រទេស អាល្លឺម៉ង់ ដែលជាអ្នកប្រើប្រាស់ឧស្ម័នធម្មជាតិ ដ៏ធំបំផុតរបស់អឺរ៉ុប ឱ្យក្លាយជាទីផ្សារចាប់សម្រាប់ខ្លួនក្នុងពេលឆាប់ៗនេះ។

លោក Bhadrakunar បានបន្ថែមថា ហើយបើតាមពិតទៅ ប្រទេសន័រវែស បានបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream តែប៉ុណ្ណោះ មួយខែក្រោយមកនៅថ្ងៃទី២២ ខែកញ្ញា”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top