ព័ត៌មានអន្តរជាតិ

ចិន ថ្កោលទោស​ទណ្ឌកម្ម ​របស់អាមេរិក ​លើ​ក្រុមហ៊ុន​ចិន ដែលពាក់ព័ន្ធ​នឹង​រុស្ស៊ី

ប៉េកាំង៖ ប្រទេសចិន បានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការដាក់ទណ្ឌកម្មក្រុមហ៊ុនចិន សម្រាប់ការជាប់ពាក់ព័ន្ធជាមួយរុស្ស៊ី ដោយថាទណ្ឌកម្មខុសច្បាប់ជាឯកតោភាគីប្រសិនបើមិនត្រូវបានដកហូតទេនោះ នឹងត្រូវបានឆ្លើយតបជាមួយនឹងវិធានការតបតពីប្រទេសចិន។

លោកស្រី Mao Ning អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា សកម្មភាព​របស់​អាមេរិក​ខ្វះ​ទាំង​មូលដ្ឋាន​ច្បាប់​អន្តរជាតិ និង​អាណត្តិ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

លោកស្រីបានលើកឡើងថា “វាគឺជាការដាក់ទណ្ឌកម្មឯកតោភាគីធម្មតា និងជា ‘យុត្តាធិការអាវុធវែង’ ខុសច្បាប់ និងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិន។ យើងសូមបដិសេធ និងច្រានចោលទង្វើនេះ ហើយបានធ្វើឱ្យមានការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ចំពោះភាគីសហរដ្ឋអាមេរិក”។

អ្នកស្រីបានបន្ដថា “យើងបានជំរុញយ៉ាងសកម្មការចរចាសន្តិភាព និងស្វែងរកដំណោះស្រាយនយោបាយ។ ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបាននឹងកំពុងដុតភ្លើង និងបញ្ឆេះការប្រយុទ្ធជាមួយនឹងអាវុធបន្ថែមទៀត”។

មកទល់ពេលនេះ សហរដ្ឋអាមេរិក បានផ្តល់ជំនួយយោធាដល់អ៊ុយក្រែនជាង ៣២ពាន់លានដុល្លារអាមេរិក រួមទាំងអាវុធទំនើបៗជាច្រើនផងដែរ។ ប៉ុន្មានថ្ងៃមុននេះ វាបានប្រកាសពីជំនួយយោធាមួយទៀតសម្រាប់អ៊ុយក្រែន ដែលមានតម្លៃ ២ពាន់លានដុល្លារអាមេរិក នេះបើយោងតាមអ្នកនាំពាក្យ។

លោកបានបន្ថែមថា សហរដ្ឋអាមេរិកបាននិងកំពុងចាក់អាវុធចូលទៅក្នុងភាគីម្ខាងនៃជម្លោះ ដូច្នេះហើយការអូសបន្លាយការប្រយុទ្ធ និងធ្វើឱ្យសន្តិភាពមានការភាន់ច្រឡំ ខណៈពេលដែលការផ្សព្វផ្សាយព័ត៌មានមិនពិតដែលថាប្រទេសចិននឹងផ្គត់ផ្គង់អាវុធដល់រុស្ស៊ី និងដាក់ទណ្ឌកម្មក្រុមហ៊ុនចិនក្រោមលេសនោះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top