ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង៖ អង្គការណាតូ កំពុងស្ថិតក្នុងសង្រ្គាម ជាមួយរុស្ស៊ី នៅអ៊ុយក្រែន

ម៉ូស្គូ៖ អ្នកនាំពាក្យ របស់ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា អង្គការណាតូ គឺជា “ការពិត” នៅក្នុងសង្គ្រាមជាមួយទីក្រុងមូស្គូ ដោយលើកឡើងពីការគាំទ្រដ៏ស៊ីជម្រៅរបស់សម្ព័ន្ធភាពឆ្លងអាត្លង់ទិក សម្រាប់អ៊ុយក្រែន នៅពេលដែលទីក្រុងគៀវ បន្តប្រយុទ្ធប្រឆាំងនឹង ការឈ្លានពាន ពេញទំហឹងរបស់ប្រទេសរុស្សី។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Izvestia របស់រុស្ស៊ីដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះ លោក Dmitry Peskov បានថ្កោលទោសចំពោះ “រណសិរ្សរួបរួម” របស់អង្គការណាតូ ហើយបានចោទប្រកាន់សម្ព័ន្ធមិត្តថា បានធ្វើឱ្យជម្លោះរបស់រុស្ស៊ីកាន់តែធ្ងន់ធ្ងរជាមួយអ៊ុយក្រែន ដែលបានបន្តតាំងពីឆ្នាំ២០១៤ ។

លោក Peskov បានលើកឡើងថា “បណ្តាប្រទេសណាតូ កំពុងបង្ហាញយ៉ាងមានប្រសិទ្ធភាពនូវរណសិរ្សរួបរួម មិនមែនជាសត្រូវដែលធ្វើសមយុទ្ធរបស់យើងនោះទេ ប៉ុន្តែជាសត្រូវពិត”។

លោកបន្ដថា “Intel របស់ពួកគេបានធ្វើការប្រឆាំងនឹងយើងគ្រប់ពេល ខណៈដែលសព្វាវុធរបស់ពួកគេ ដូចដែលលោក ពូទីន បានឲ្យដឹងនៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះ កំពុងត្រូវបានផ្គត់ផ្គង់ដល់អ៊ុយក្រែនដោយឥតគិតថ្លៃ ដើម្បីបាញ់ប្រហារមកលើយោធារបស់យើង”។

លោក Peskov បានបន្ថែមថា “ការប្តេជ្ញាចិត្តត្រូវបានធ្វើឡើង ហើយការសម្រេចចិត្តរួមត្រូវបានធ្វើឡើងនៅក្នុងអង្គការណាតូលើការផ្គត់ផ្គង់ថ្មី លើកញ្ចប់អាវុធថ្មី ជាមួយនឹងការកើនឡើងឥតឈប់ឈរនៅក្នុងកម្រិតបច្ចេកទេសរបស់ពួកគេ” ដោយលោក Peskov បានបន្ថែមថា ដោយសំដៅទៅលើភាពទំនើបនៃអាវុធលោកខាងលិច ដែលឥឡូវនេះត្រូវបានបញ្ជូនទៅអ៊ុយក្រែនបន្ទាប់ពីមួយឆ្នាំនៃការបញ្ចុះបញ្ចូល។

ប្រជាជាតិណាតូដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង លោក Peskov បានលើកឡើងថា “ឥឡូវនេះស្ថិតនៅក្នុងអង្គការតែមួយដែលកំពុងប្រយុទ្ធជាមួយយើងដោយការពិត គឺស្ថិតនៅក្នុងស្ថានភាពនៃការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធដោយផ្ទាល់ជាមួយពួកយើង ដោយបានផ្តល់អាវុធរបស់ពួកគេនៅក្នុងអ៊ុយក្រែន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top