គៀវ៖ ក្រុមហ៊ុនអាកាសចរណ៍ តម្លៃទាប របស់ហុងគ្រី Wizz Air បានប្រកាសកាលពីល្ងាចថ្ងៃចន្ទថា ខ្លួននឹងផ្អាកជើងហោះហើរទាំងអស់ទៅ និងមកពីអាកាសយានដ្ឋានសំខាន់ របស់ប្រទេសម៉ុលដាវ៉ា ចាប់ពីថ្ងៃទី១៤ ខែមីនា ដែលទាក់ទងនឹងការកើនឡើង ភាពតានតឹង ជាមួយរុស្ស៊ី។
កាលពីដើមខែនេះ កាំជ្រួចរុស្ស៊ីមួយគ្រាប់ ត្រូវបានបាញ់លើដែនអាកាសម៉ុលដាវ៉ា។ សាធារណរដ្ឋនិយមអឺរ៉ុប ដែលស្ថិតនៅចន្លោះប្រទេសរ៉ូម៉ានី និងអ៊ុយក្រែន បានបារម្ភថាខ្លួនអាចត្រូវបានជាប់ខ្លួនក្នុងការលុកលុយដែលបានចាប់ផ្តើម ដោយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក្នុងឆ្នាំ ២០២២។
ក្រុមហ៊ុនអាកាសចរណ៍ បានឲ្យដឹងក្នុង សេចក្តីថ្លែងការណ៍មួយថា “ដោយសារតែការអភិវឌ្ឍនាពេលថ្មីៗនេះ និងកម្រិតខ្ពស់ ទោះបីជាមិនជិតមកដល់ក៏ដោយ ហានិភ័យនៅក្នុងដែនអាកាសរបស់ក្រុមហ៊ុន Wizz Air បានសម្រេចចិត្តដ៏លំបាក ប៉ុន្តែប្រកបដោយការទទួលខុសត្រូវក្នុងការផ្អាកជើងហោះហើរទាំងអស់របស់ខ្លួនទៅកាន់ Chisinau គិតត្រឹមថ្ងៃទី១៤ ខែមីនា” ។
អាជ្ញាធរអាកាសចរណ៍ស៊ីវិល របស់ប្រទេសម៉ុលដាវ៉ា បានពណ៌នា ការសម្រេចចិត្តភ្លាមៗ និងគួរឱ្យសោកស្ដាយ ហើយបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ជើងហោះហើរ “ដែលគោរពតាមនីតិវិធីមួយចំនួន អាចត្រូវបានអនុវត្តដោយសុវត្ថិភាព” ។
សេចក្តីសម្រេចនេះ បានឲ្យដឹងថា មានទំនាក់ទំនងជាមួយ “ព្រឹត្តិការណ៍ថ្មីៗ” នៅក្នុងប្រទេសម៉ុលដាវ៉ា និង “ទោះបីជាមិនមួយរយភាគរយក៏ដោយ ប៉ុន្តែមានហានិភ័យខ្ពស់នៅក្នុងដែនអាកាសរបស់ប្រទេសនេះ”៕
ប្រែសម្រួល ឈូក បូរ៉ា