ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ថា ស្ថាប័នសវនកម្មកំពូលរបស់ប្រទេសនេះបានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសបារាំង បានចំណាយច្រើនជាង៦៣០លានអឺរ៉ូកាលពីឆ្នាំមុនធ្វើជាម្ចាស់ផ្ទះទទួលជនភៀសខ្លួនជិត១១៥.០០០នាក់ដែលភៀសខ្លួនចេញពីការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន ។
សវនកររដ្ឋ Cour des Comptes បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា ប្រជាជនអ៊ុយក្រែនដែលស្វែងរកទីជម្រកបានរីករាយនឹងលក្ខខណ្ឌ “ពេញចិត្ត” ក្រោមគម្រោង “ការការពារបណ្តោះអាសន្ន” ដែលមិនធ្លាប់មានពីមុនមកក្នុងឆ្នាំ២០២២ ។
គួរបញ្ជាក់ថា គ្រោងការណ៍នេះបានអនុញ្ញាតឱ្យពួកគេចូលប្រើសិទ្ធិដែលត្រូវបានបដិសេធចំពោះអ្នកស្វែងរកសិទ្ធិជ្រកកោនផ្សេងទៀត រួមទាំងសមត្ថភាពការងារ សេវាសុខភាព សាលារៀនសម្រាប់កុមារ និងការស្នាក់នៅសង្គ្រោះបន្ទាន់ ។
ការចំណាយសម្រាប់កម្មវិធីដ៏សប្បុរសដោយប្រៀបធៀបបានឈានដល់៦៣៤លានអឺរ៉ូ ស្មើនឹង៦៧៣លានដុល្លារដោយភាគច្រើនចំណាយលើលំនៅដ្ឋាន២៥០លានអឺរ៉ូ និងការទូទាត់ជាសាច់ប្រាក់២២០លានអឺរ៉ូ ។
សវនករបានរកឃើញថា ក្នុងពលរដ្ឋមនុស្សម្នាក់ ទីក្រុងប៉ារីស បានចំណាយប្រាក់ច្រើនជាង២ដងលើជនភៀសខ្លួនអ៊ុយក្រែនដូចជា “អ្នកស្វែងរកសិទ្ធិជ្រកកោនពីសម័យមុន” ។