បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា លំហអាកាសនៅជិតទីក្រុង St. Petersburg ដែលជាទីក្រុងធំទីពីររបស់រុស្ស៊ី ត្រូវបានបិទ មួយរយៈពេលខ្លី កាលពីព្រឹកថ្ងៃអង្គារ ដោយសារតែរូបរាងរបស់វត្ថុហោះហើរ មិនស្គាល់អត្តសញ្ញាណ នៅក្នុងតំបន់នោះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា អាជ្ញាធរទីក្រុងនេះបានប្រកាសនៅលើ Telegram ថា ជើងហោះហើរត្រូវបានផ្អាកប្រហែលមួយម៉ោងមុនពេលចាប់ផ្តើមឡើងវិញ។ ពួកគេបាននិយាយថា “លំហអាកាសនៅពីលើទីក្រុង St. Petersburg គឺបើកចំហ ហើយការរឹតបន្តឹងបណ្តោះអាសន្នទាំងអស់ត្រូវបានដកចេញ” ។
កាលពីព្រឹកថ្ងៃអង្គារ អាជ្ញាធរទីក្រុងបានប្រកាសថា អាកាសយានដ្ឋានអន្តរជាតិ Pulkovo បានបញ្ឈប់ការទទួលយកជើងហោះហើរស៊ីវិល ប៉ុន្តែមិនបានបង្ហាញពីមូលហេតុនៃការបញ្ឈប់នេះ នោះទេ។
រដ្ឋបាល Pulkovo បាននិយាយថា ជើងហោះហើរនឹងត្រូវបានពន្យារពេលយ៉ាងហោចណាស់រហូតដល់ថ្ងៃត្រង់ម៉ោងក្នុងស្រុក (ម៉ោង ៩ព្រឹក) ។ អាកាសយានដ្ឋាន និងសេវាកម្មផ្សេងទៀតទាំងអស់របស់អាសយានដ្ឋានបានដំណើរការជាធម្មតា។
យោងតាមសារព័ត៌មាន Baza គឺយន្តហោះបានហោះ ប្រដេញទៅលើ អាកាស ខណៈដែលផែនការដែលគេហៅថា Kovyor (កំរាលព្រំ) ត្រូវបានធ្វើឱ្យសកម្មនៅក្នុងទីក្រុង St. Petersburg។ ផែនការនេះត្រូវបានផ្តួចផ្តើមឡើង នៅក្នុងព្រឹត្តិការណ៍ នៃការលុកលុយ ខុសច្បាប់ ដោយយន្តហោះ ឬ UFO ចូលទៅក្នុងដែនអាកាសរបស់ប្រទេសរុស្ស៊ី ៕
ប្រែសម្រួលៈ ណៃ តុលា