ព័ត៌មានអន្តរជាតិ

លោក Putin ចោទលោកខាងលិចថា បានប្រើប្រាស់ក្រុមជ្រុលនិយម ប្រឆាំងនឹងរុស្ស៊ី

បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថា បណ្តាប្រទេសលោកខាងលិច នឹងមិនមានវិធីសាស្ត្រអ្វីលើស អំពីការប្រើប្រាស់ក្រុមជ្រុលនិយម ដើម្បីធ្វើការប្រឆាំងជាមួយនឹងប្រទេសរុស្សីឡើយ ហើយពេលនេះកំពុងបន្តធ្វើវាដដែល នៅក្នុងជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។

ប្រធានាធិបតីរុស្សីរូបនេះដដែល បានអះអាងនិងពន្យល់ទៀតថា ទីភ្នាក់ងារសំងាត់របស់ប្រទេសលោកខាងលិច បានប៉ុនប៉ងក្នុងការរៀបចំ និងកសាងបណ្តាញក្រុមភេវរកម្មឡើងវិញ ចេញពីក្នុងប្រទេសរុស្សី។

លោក Putin បានបន្តទៀតថា៖ បច្ចុប្បន្នការងារប្រយុទ្ធប្រឆាំង ទៅនឹងភេវរកម្មគឺជាកិច្ចការងារបន្ទាន់បំផុត របស់ប្រទេសរុស្សីនៅក្នុងកិច្ចការងារផ្ទៃក្នុង។

ផ្ទាំងពាណិជ្ជកម្ម

លោកបន្តបន្ថែមពោលបែបនេះថា៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនឧក្រិដ្ឋកម្មបែបភេវរកម្មបែបនេះ បានកើនឡើងជាបន្តបន្ទាប់ ដែលច្បាស់ណាស់គឺជាការរៀបចំ និងមានទំនាក់ទំនងជាមួយនឹង រដ្ឋាភិបាលក្រុងគៀវនិងលោកខាងលិច ហើយពួកយើងបានដឹងអំពីកិច្ចការងារនេះ ច្បាស់ណាស់និងត្រូវបាន ប្រើប្រាស់ក្រុមនេះនៅ Donbass ជាយូរមកហើយ ៕

ប្រែសម្រួល៖ស៊ុនលី
https://www.rt.com/russia/572213-putin-fsb-ukrane-terrorist/

To Top