ព័ត៌មានអន្តរជាតិ

ចិន ជំរុញអាមេរិក ឲ្យ​បញ្ឈប់​ការ​យល់​ច្រឡំ ដោយ​ព្យាយាម​បំភាន់ ​ពិភពលោក​លើ​បញ្ហាតៃវ៉ាន់

ប៉េកាំង៖ សំណួរតៃវ៉ាន់ គឺជារឿងផ្ទៃក្នុងរបស់ចិនសុទ្ធសាធ។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា វាដល់ពេលហើយសម្រាប់សហរដ្ឋអាមេរិក ដើម្បីបញ្ឈប់ការដើរនៅលើគែម ឈប់ប្រើយុទ្ធសាស្ត្រស៊ីឡាមី និងបញ្ឈប់ការយល់ច្រឡំ និងការព្យាយាមបំភាន់ពិភពលោកលើបញ្ហាកោះតៃវ៉ាន់។

អ្នកនាំពាក្យចិនលោកស្រី ម៉ៅ នីង បានធ្វើអត្ថាធិប្បាយជាការឆ្លើយតបទៅនឹងការលើកឡើងខុសកាលពីពេលថ្មីៗនេះរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ប្រសិនបើសហរដ្ឋអាមេរិក បដិសេធមិនព្រមផ្លាស់ប្តូរផ្លូវខុសនោះ នឹងមានផលវិបាកពិតប្រាកដ ហើយវានឹងមកដោយតម្លៃពិតប្រាកដចំពោះសហរដ្ឋអាមេរិក នៅលើបញ្ហាកោះតៃវ៉ាន់។

លោកស្រី ម៉ៅ បានលើកឡើងថា “ការលើកឡើងរបស់លេខាធិការ Blinken គឺពិតជាគ្មានការទទួលខុសត្រូវ និងមិនសមហេតុផល។ ប្រទេសចិនជំទាស់យ៉ាងម៉ឺងម៉ាត់ ចំពោះរឿងនេះ” ដោយបន្ថែមថា វាហាក់បីដូចជាមេរៀនប្រវត្តិសាស្ត្រមួយចំនួន សម្រាប់មន្ត្រីការទូតកំពូលរបស់សហរដ្ឋអាមេរិកលើសំណួរតៃវ៉ាន់។

លោកស្រីបានសង្កត់ធ្ងន់ថា “តៃវ៉ាន់ គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃប្រទេសចិន។ គោលការណ៍ចិនតែមួយ គឺជាបទដ្ឋានមូលដ្ឋាន ដែលត្រូវបានទទួលស្គាល់ជាសកលនៅក្នុងទំនាក់ទំនងអន្តរជាតិ និងជាលក្ខខណ្ឌនយោបាយ និងជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ទំនាក់ទំនងការទូតរបស់ប្រទេសចិន ជាមួយបណ្តាប្រទេសនានាក្នុងពិភពលោក” ។

នៅឆ្នាំ ១៩៧២ សហរដ្ឋអាមេរិក បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍សៀងហៃថា “សហរដ្ឋអាមេរិកទទួលស្គាល់ថា ជនជាតិចិនទាំងអស់នៅម្ខាងនៃច្រកសមុទ្រតៃវ៉ាន់ រក្សានៅទីនោះ ប៉ុន្តែចិនតែមួយ ហើយថាតៃវ៉ាន់គឺជាផ្នែកមួយរបស់ចិន។

នៅឆ្នាំ១៩៧៨ សហរដ្ឋអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងសាធារណៈរដ្ឋប្រជាមានិតចិនថា “សហរដ្ឋអាមេរិកទទួលស្គាល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ របស់ចិន។ រដ្ឋាភិបាលនៃសហរដ្ឋអាមេរិក ទទួលស្គាល់ជំហររបស់ចិនថា មានចិនតែមួយ និងតៃវ៉ាន់ ជាផ្នែកនៃប្រទេសចិន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top