បងប្អូនទាំងអស់គ្នា រដូវកាលជំរុញ ការប្រើប្រាស់ ទីក្រុងប៉េកាំង -ក្រុងធានជីន -និងខេត្តហឺប៉ី លើកដំបូង បានចាប់ផ្តើមហើយ ! ប្រសិនបើលោកអ្នកចង់ភ្លក់ ម្ហូបអាហារដ៏ឆ្ងាញ់ពិសេស របស់ទីក្រុងប៉េកាំង ក្រុងធានជីន និងខេត្តហឺប៉ី ប្រទេសចិន ចង់ស្វែងយល់ពីរបស់ល្អៗ គ្រប់ប្រភេទដែលពេញនិយម នៅក្នុង ប្រទេសចិន កម្មវិធីប្រើប្រាស់បច្ចេកវិទ្យាជឿនលឿន កំពង់ផែកប៉ាល់ទេសចរណ៍ របស់ក្រុងធានជីន ផ្លូវវប្បធម៌បុរាណចិន ការសម្តែង សិល្បៈ ប្រជាប្រិយផ្សេងៗ និងកម្មវិធីបេតិកភណ្ឌវប្បធម៌ អរូបីរបស់ក្រុង Zhengding ខេត្ត Hebei ក៏ដូចជា ផ្លូវពាណិជ្ជកម្ម ទីផ្សាររាត្រី និងកន្លែងទេសចរណ៍ នៅតំបន់ទាំងបីនោះ ស្វាគមន៍លោកអ្នកមកលេង ប្រទេសចិន នៅរដូវផ្ការីកដ៏កក់ក្តៅ !
សូមបញ្ជក់ថា ដោយផ្អែកលើធនធាន និង ឧត្តមភាពរៀងៗខ្លួន ទីក្រុងប៉េកាំង ក្រុងធានជីន និង ខេត្តហឺប៉ី ប្រទេសចិនបានបង្កើត គម្រោងម៉ាកពិសេស ពោរពេញ ទៅដោយលក្ខណៈពិសេសក្នុងតំបន់ ក៏ដូចធ្វើការច្នៃប្រឌិតថ្មីនូវ សកម្មភាពជំរុញការប្រើប្រាស់ ដែលទាក់ទិនយ៉ាង ជិតស្និទ្ធនឹងជីវភាព រស់នៅរបស់ប្រជាជន តាមស្តង់ដាអន្តរជាតិ និងមានលក្ខណៈពិសេសចិន ដើម្បីរួមគ្នាបង្កើតវេទិកា សម្រាប់ជំរុញការប្រើប្រាស់ ដែល”ការសម្រប សម្រួលក្នុងការអភិវឌ្ឍ ការរួមបញ្ចូលពហុវិស័យ និងការច្នៃប្រឌិតថ្មីលើរូបមន្ត” ។
ក្នុងនោះ ការជំរុញការប្រើប្រាស់ នៅទីក្រុងប៉េកាំង នឹងប្រព្រឹត្តទៅពេញមួយឆ្នាំ ដែលមានសកម្មភាពសំខាន់ៗចំនួន ២៥ ដូចជាចែកគូប៉ុង ធ្វើឱ្យបរិយាកាសទីផ្សារ មានភាពរស់រវើក ដើម្បី ជួយដល់ទីផ្សារ ការប្រើប្រាស់នៅទីក្រុងប៉េកាំង ធានជីន និងខេត្តហឺប៉ីឱ្យមានការ អភិវឌ្ឍប្រកបដោយភាព ចម្រុងចម្រើន ។
លើសពីនេះ “ខែជំរុញការប្រើប្រាស់នៅទូទាំងប្រទេសចិនប្រចាំឆ្នាំ ២០២៣” ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី៣១ ខែមីនា។ សកម្មភាពជំរុញការប្រើប្រាស់ជាច្រើនប្រភេទ និងប្លែកៗនឹងត្រូវរៀបចំធ្វើនៅជុំវិញ ប្រទេសចិន ដូចជាមហោស្រពរថយន្តនៅរាប់រយទីក្រុង ពិព័រណ៍អាហារចិន សប្តាហ៍ការប្រើប្រាស់ទំនើប ខ្នាតអន្តរជាតិ និងមហោស្រពការប្រើប្រាស់គ្រឿង សង្ហារិមផ្ទះបៃតងជាដើម៕