ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិ អាល្លឺម៉ង់ និយាយថា យោធាអាល្លឺម៉ង់ មិនអាចការពារ ខ្លួនឯងនៅឡើយ

បរទេស ៖ លោករដ្ឋមន្ត្រីការពារជាតិ នៃប្រទេសអាល្លឺម៉ង់ Boris Pistoirus បានអះអាង កាលពីដើមសប្តាហ៍ កន្លងមកថា កងកម្លាំងយោធា របស់ប្រទេសអាល្លឺម៉ង់ គឺមិនបានត្រៀមខ្លួន ក្នុងការការពារជាតិ របស់ពួកគេរួចរាល់នៅឡើយទេ។

ថ្លែងបែបនេះនៅក្នុងពេល នៃកិច្ចប្រជុំមួយជាមួយ នឹងសមាជិកបក្សសង្គមប្រជាធិបតេយ្យ SPD ដោយក្នុងនោះលោក បានពោលបែបនេះថា ៖ ពួកយើងគ្មានកងកម្លាំងយោធា ដែលមានសមត្ថភាព ការពារជាតិ បាននៅឡើយពោល គឺសមត្ថភាពក្នុងការការពារ ទៅនឹងការវាយលុកដ៏ខ្លាំងក្លាណាមួយ ឬក្នុងករណីកើតឡើងនូវសង្គ្រាម ដ៏ឆាប់រហ័សមួយនោះ ។

លោករដ្ឋមន្ត្រីបានបន្តថា បច្ចុប្បន្នកង កម្លាំងយោធា អាល្លឺម៉ង់មិនត្រឹមតែខ្វះចំនួននោះទេ ប៉ុន្តែថែមទាំងមានបញ្ហាខ្វះខាតសំភារៈទៀតផង ដែលនេះជាការចាំបាច់រដ្ឋាភិបាល ប៊ែរឡាំង ត្រូវតែធ្វើការវិនិយោគជាច្រើនបន្ថែមទៀត នៅក្នុងវិស័យការពារជាតិ ដើម្បីអាចឲ្យអាល្លឺម៉ង់ឡើង ទៅដល់កម្រិតស្តង់ដា របស់អង្គការណាតូបាន។

កន្លងមកធ្លាប់មាន ការអះអាង ដោយមេបញ្ជាការជាន់ខ្ពស់ របស់អាល្លឺម៉ង់ដែរថា កញ្ចប់ផែនការពង្រឹងសមត្ថភាព យោធា របស់អាល្លឺម៉ង់ប្រមាណជា ១០០ពាន់អឺរ៉ុប ដែលស្នើឡើងដោយលោកអធិកាបតី អាល្លឺម៉ង់ Olaf Scholz គឺមិនទាន់គ្រប់គ្រាន់នោះទេ សម្រាប់កងកម្លាំងទ័ពអាល្លឺម៉ង់ ក្នុងការត្រៀមធ្វើសង្គ្រាមណាមួយនោះ ៕

ប្រែសម្រួល៖ស៊ុនលី

To Top