ព័ត៌មានអន្តរជាតិ

អាមេរិក ៖ ចំនួនករណីភេវរកម្ម ក្នុងស្រុកមានការ កើនឡើងបីដង

បរទេស ៖ យោងតាមតួលេខ ដែលត្រូវបានបង្ហាញ ដោយការិយាល័យ GAO ( Government Accountability Office) កាលពីពេលថ្មីៗនេះ បានបង្ហាញថា ចំនួនករណីភេវរកម្ម នៅក្នុងប្រទេសអាមេរិក មានការកើនឡើង ដល់ទៅ៣ដងចន្លោះពីឆ្នាំ២០១៣ដល់ឆ្នាំ២០២១។

របាយការណ៍ស្រាវជ្រាវដដែលនេះ ក៏បានបញ្ជាក់ដែរថា កំណើននេះ ស្ថិតនៅក្នុងអត្រា កើនឡើងដល់ទៅ៣៥៧ភាគរយ នៅក្នុងរយៈពេល៨ឆ្នាំ ហើយបច្ចុប្បន្ន GAO និង ក្រុមការងារ FBI ព្រមទាំងក្រុមកិច្ចការងារ ទទួលបន្ទុកសន្តិសុខជាតិ កំពុងចូលរួមស្វែងរកវិធីសាស្ត្រ ក្នុងការធ្វើការជាមួយគ្នា ដើម្បីការពារការវាយប្រហារ បន្ថែមទៀត ដោយក្រុមភេវរកម្ម។

គួរឲ្យដឹងដែរថាត្រឹមឆ្នាំ២០២១ ចំនួននៃករណីភេវរកម្ម ដែលរកឃើញដោយ FBI ជាករណីក្នុងស្រុកមានកើនឡើង ទៅដល់៩០៤៩ ពីចំនួនត្រឹមតែ១៩៨១ករណីកាលពីឆ្នាំ២០១៣ ។

GAO ក៏បានរកឃើញដែរថា ក្នុងចំណោមករណីភេវរកម្មទាំងអស់ ក្នុងនោះមានប្រមាណជា៣២ភាគរយ គឺជាផែនការភេវរកម្ម ដែលរៀបចំឡើង ក្នុងគោលបំណង ប្រឆាំងទៅ នឹងរដ្ឋាភិបាល ហើយទោះបីជាមិនមានករណី បាត់បង់ជីវិតសោះតាំងតែពីឆ្នាំ២០១១ មកប៉ុន្តែកាលពីឆ្នាំ២០១៩ មានករណីអ្នកស្លាប់ ទៅដល់៣២នាក់ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top