ព័ត៌មានអន្តរជាតិ

តើប្រធានាធិបតីថ្មី របស់វៀតណាម បានសិក្សាដល់កម្រិតណា?

បរទេស៖ លោក Võ Văn Thưởng ទើបបានស្បថចូលកាន់តំណែង ប្រធានាធិបតីថ្មី របស់ប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣។ លោក Võ Văn Thưởng កើតនៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ១៩៧០ នៅទីក្រុង Hai Duong សាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម។ គ្រួសាររបស់លោកបានចាកចេញ ពីភាគខាងត្បូង កំឡុងសង្គ្រាមវៀតណាម ។ លោកកើតនិងធំធាត់ នៅភាគខាងជើង។

យោងតាមវែបសាយ Wikipedia បានឱ្យដឹងថា នៅឆ្នាំ ១៩៨៨ លោកបានបញ្ចប់ការសិក្សា ផ្នែកទស្សនវិជ្ជាម៉ាក្ស-លេនីន នៅមហាវិទ្យាល័យទស្សនវិជ្ជា នៃសាកលវិទ្យាល័យទីក្រុងហូជីមិញ ។

បន្ទាប់មក លោកបានបន្តការសិក្សា ថ្នាក់អនុបណ្ឌិតផ្នែកទស្សនវិជ្ជា នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ សាកលវិទ្យាល័យជាតិ វៀតណាម ទីក្រុងហូជីមិញ ហើយបានទទួលសញ្ញាប័ត្រ អនុបណ្ឌិតផ្នែកទស្សនវិជ្ជានៅឆ្នាំ ១៩៩៩ ។ នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ១៩៩៣ លោកបានចូលជាសមាជិកបក្សកុម្មុយនិស្ត ។ ប្រទេសវៀតណាម និងបានក្លាយជាសមាជិកផ្លូវការ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៤។

លោក Võ Văn Thưởng ក៏បានចូលរួមវគ្គសិក្សានៅបណ្ឌិតសភា នយោបាយជាតិហូជីមិញ ដោយទទួលបានសញ្ញាបត្រកម្រិតខ្ពស់ ផ្នែកទ្រឹស្តីនយោបាយ៕

To Top