បាងកក៖ ទិន្នន័យបានបង្ហាញកាលពីថ្ងៃពុធថា វិស័យធុរកិច្ចរបស់ប្រទេសថៃ មានភាពប្រសើរឡើង ក្នុងខែកុម្ភៈ ដោយសារការកើនឡើង នៃការមកដល់របស់ភ្ញៀវ ទេសចរបានបង្កើនទំនុកចិត្តក្នុងការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេសនេះ។
សន្ទស្សន៍អារម្មណ៍អាជីវកម្មរបស់ប្រទេស (BSI) បានកើនឡើងដល់ ៥០,៦ ក្នុងខែកុម្ភៈ ពីការអានខែមករា ៤៩,៨ កើនឡើងលើសពីកម្រិត ៥០ ជាលើកដំបូងក្នុងរយៈពេល ៨ខែ ដែលជំរុញដោយទំនុកចិត្តកាន់តែខ្លាំង ក្នុងការអនុវត្ត សៀវភៅបញ្ជាទិញសរុប និងការងារ នេះបើយោងតាមធនាគារកណ្តាលថៃ (BOT)។
ប្រភពពី BOT បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អារម្មណ៍ដែលប្រសើរឡើង បានកើតមានឡើងនៅពេល ដែលការកើនឡើង នៃភ្ញៀវទេសចរបរទេស បានបង្កើនទំនុកចិត្តរបស់អ្នកឆ្លើយសំណួរ នៅក្នុងស្ទើរតែគ្រប់វិស័យ នៃអាជីវកម្មមិនមែនផលិតកម្ម។
សេចក្តីថ្លែងការណ៍បានសរសេរថា ការរំពឹងទុករយៈ ពេលបីខែ BSI នៅតែមានស្ថិរភាពនៅ ៥៦,២ ហើយសន្ទស្សន៍រួម និងអនុវិស័យភាគច្រើន នៅតែស្ថិតនៅខាងលើ កម្រិត ៥០ ដែលឆ្លុះបញ្ចាំងពីភាពប្រសើរឡើង នៃទំនុកចិត្តនៅក្នុងអាជីវកម្ម ភាគច្រើនដែលនឹងឆ្ពោះ ទៅមុខក្នុងរយៈពេល ៣ខែបន្ទាប់។
ធនាគារកណ្តាលថៃបានឲ្យដឹងថា ការអាននេះគឺផ្អែកលើការស្ទង់មតិរបស់អ្នកឆ្លើយសំណួរចំនួន ៥2២ មកពីក្រុមហ៊ុនធំ និងមធ្យម៕
ប្រែសម្រួល ឈូក បូរ៉ា