ព័ត៌មានអន្តរជាតិ

អាមេរិក អនុម័តលក់​អាវុធ​ ដែល​មាន​តម្លៃ ៦១៩​លាន​ដុល្លារ​ ទៅ​ឲ្យ​កោះតៃវ៉ាន់

វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណបានឲ្យដឹងថា សហរដ្ឋអាមេរិក បានយល់ព្រមលើសក្តានុពលនៃការលក់មីស៊ីល និងឧបករណ៍ពាក់ព័ន្ធទៅឱ្យកោះតៃវ៉ាន់ដែលមានតម្លៃ ៦១៩ លានដុល្លារ ដើម្បីប្រើប្រាស់ដោយយន្តហោះចម្បាំង F-16 របស់ខ្លួន។

ការយល់ព្រមដោយក្រសួងការបរទេស និងការជូនដំណឹងជាផ្លូវការទៅកាន់សភានៅថ្ងៃតែមួយ គឺស្ទើរតែប្រាកដក្នុងចិត្តថា នឹងធ្វើឱ្យមានភាពតានតឹងជាមួយទីក្រុងប៉េកាំង ដែលចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន នឹងត្រូវដាក់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនដោយកម្លាំងប្រសិនបើចាំបាច់។

មន្ត្រីម្នាក់នៅនាយកដ្ឋានបានឲ្យដឹងថា តៃវ៉ាន់នឹងប្រើប្រាស់មូលនិធិរបស់ខ្លួន ដើម្បីទិញសព្វាវុធ ហើយបានសង្កត់ធ្ងន់ថា ការអនុម័តនេះគឺស្របតាមច្បាប់ទំនាក់ទំនងតៃវ៉ាន់ ដែលអនុញ្ញាតឱ្យក្រុងវ៉ាស៊ីនតោនជួយកោះនេះក្នុងការរក្សាសមត្ថភាពការពារខ្លួនឱ្យបានគ្រប់គ្រាន់។

យោងតាមទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ បានឱ្យដឹងថា អ្នកម៉ៅការសម្រាប់គ្រាប់បែក និងឧបករណ៍នឹងក្លាយជា Raytheon Missiles and Defense និង Lockheed Martin ។

ទីភ្នាក់ងារនេះបានឲ្យដឹងថា “ការលក់ដែលបានស្នើឡើងនឹងជួយកែលម្អសុវត្ថិភាពរបស់អ្នកទទួល និងជួយក្នុងការរក្សាស្ថិរភាពនយោបាយ តុល្យភាពយោធា និងវឌ្ឍនភាពសេដ្ឋកិច្ចក្នុងតំបន់”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top