ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ហេតុការណ៍ “រថភ្លើងផ្ទុកសារធាតុពុល”​ លាតត្រដាងនូវបញ្ហាធ្ងន់ធ្ងរ នៃប្រជាធិបតេយ្យ និងនយោបាយបែបអាមេរិក

“ខ្ញុំព្រួយបារម្ភណាស់ ពួកគេថា ខ្យល់អាកាសអត់ មានបញ្ហាអីទេ ប៉ុន្តែ ខ្ញុំមិនជឿទេ ។” និយាយដល់ហេតុការណ៍ រថភ្លើងរអិលធ្លាក់ផ្លូវ ដែលបណ្តាល ឱ្យធ្លាយសារធាតុគីមីផ្ទុកជាតិ ពុលចេញមកក្រៅ ដែលបានកើតឡើង កាលពីមួយខែមុន លោកស្រី មែនទី អ្នកក្រុងដែលស្នាក់នៅក្រុងEast Palestine រដ្ឋ Ohio របស់អាមេរិកបានថ្លែងថា គាត់មិនជឿ ពាក្យសំដីរបស់មន្ត្រី រដ្ឋាភិបាលទេ ពីព្រោះលោកស្រី និងកូនប្រុសរបស់គាត់កើត មានបញ្ហាសុខភាពជាបន្តបន្ទាប់ ។

នៅចុងខែកុម្ភៈ លោក Michael Regan ប្រធានរដ្ឋបាលការពារបរិស្ថាន របស់អាមេរិក បានទៅកាន់ទីកន្លែងកើតហេតុម្តងទៀត លោកបានប្រាប់ទៅ កាន់ប្រជាពលរដ្ឋក្នុងតំបន់ថា ទឹកនិងខ្យល់អាកាស គឺមានសុវត្ថិភាព ។ ប៉ុន្តែ មួយថ្ងៃមុន លោកស្រី ជូទីស អិនគឺ អតតីអ្នកទទួលខុសត្រូវ នៃតំបន់ទីពីររបស់រដ្ឋបាលការពារបរិស្ថាន អាមេរិកបានប្រាប់ ទៅកាន់ប្រព័ន្ធសារព័ត៌មានថា ប្រជាជនក្នុងតំបន់នោះកើតមានជំងឺដោយសារមូលហេតុម្យ៉ាង វាច្បាស់ណាស់ថា ខ្យល់អាកាសនិងទឹកមានបញ្ហា ។

អាកប្បកិរិយាផ្ទុយគ្នា យ៉ាងស្រឡះទាំងពីរនេះ បានបង្ហាញឱ្យឃើញថា ក្នុងការជួយសង្គ្រោះ និងការពិនិត្យអង្កេត ស្ថាប័នរដ្ឋាភិបាល អាមេរិកបាននិយាយ ពាក្យសម្តីកុហក ។ ទន្ទឹមនឹងពេលវេលាបានរំកិលទៅមុខ ផលវិបាកជាលក្ខណៈគ្រោះមហន្តរាយ ដែលបណ្តាលមកពីហេតុការណ៍ “រថភ្លើងផ្ទុកសារធាតុពុល” បានលេចចេញឥតឈប់ឈរ ។ ប្រជាជនក្នុងតំបន់កាន់តែច្រើនឡើងៗ កើតមានជំងឺរលាកបំពង់ខ្យល់និងជំងឺផ្សេងទៀត ។ តាមការប៉ាន់ប្រមាណ របស់មន្ទីរធនធានធម្មជាតិ របស់រដ្ឋ Ohio អាមេរិក នៅថ្ងៃទី២៣ ខែកុម្ភៈបានឱ្យដឹងថា បន្ទាប់ពីកើតមានហេតុការណ៍ រថភ្លើងរំកិលធ្លាក់ផ្លូវ ក្នុងផ្ទៃទឹកត្រូវបំពុលនៅក្បែរកន្លែងកើតហេតុ មានសត្វចំនួនជិត៤ម៉ឺន ៤ពាន់ក្បាលស្លាប់ ។ ព្រមពេលជាមួយគ្នានេះ ឥទ្ធិពលបណ្តាលមកពីហេតុការណ៍ “រថភ្លើងផ្ទុកសារធាតុពុល” រំកិលធ្លាក់ផ្លូវបាននិងកំពុងរីករាលដាល ទៅកាន់រដ្ឋផ្សេងទៀត ។

ប៉ុន្តែ ប្រឈមនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ទៅលើសន្តិសុខបរិស្ថាន ប្រតិកម្មភ្លាមៗ របស់អ្នកនយោបាយអាមេរិក គឺ “ទម្លាក់កំហុសឱ្យគេ ” ។ ឆ្លងតាមរយៈដំណាក់កាលដំបូងដែលមាន“ភាពស្ងប់ស្ងាត់” ហេតុការណ៍ “រថភ្លើងផ្ទុកសារធាតុពុល”ដែលកើតនៅរដ្ឋ Ohio បានក្លាយទៅជាបញ្ហាពិភាក្សាថ្មី ក្នុងការបដិបក្ខគ្នា រវាងបក្សទាំងពីររបស់អាមេរិកភ្លាមៗ ។

មួយផ្នែក ធ្វើព្រងើយកន្តើយមិនអើពើនឹងសុខភាព របស់ប្រជាពលរដ្ឋ មួយផ្នែកទៀត ប្រញាប់បដិបក្ខគ្នានិង “ទម្លាក់កំហុស”ឱ្យគ្នាទៅវិញទៅមក ។ ប្រការនេះ ធ្វើឱ្យកាសែត «ញូវយ៉ក ថាមស៍ » មានអារម្មណ៍ថា នយោបាយបានជ្រាបចូលក្នុងហេតុការណ៍ រថភ្លើងរំកិលធ្លាក់ផ្លូវនៅរដ្ឋ Ohio អ្នកនយោបាយរបស់បក្សទាំងពីរបាននាំគ្នាធ្វើដំណើរទៅកាន់កន្លែងកើតហេតុ ដើម្បីជំរុញការសម្រេច គោលបំណងនយោបាយរបស់ខ្លួន ។ មជ្ឈដ្ឋានខាងក្រៅ ក៏មើលកាន់តែច្បាស់ថា ក្រោមប្រព័ន្ធ “ប្រជាធិបតេយ្យ”បែបអាមេរិកអស់សុពលភាព ក្នុងក្រសែភ្នែករបស់អ្នកនយោបាយ មានតែផលប្រយោជន៍ ផ្ទាល់ខ្លួននិងធ្វើការសំដែងឱ្យគេមើល មិនបានគិតដល់កង្វល់និងបញ្ហាត្រូវដោះស្រាយជាបន្ទាន់របស់ប្រជាពលរដ្ឋទាល់តែសោះ ។

បើក្រឡេកមើលឱ្យកាន់តែស៊ីជម្រៅអាចឃើញថា ក្នុងមួយឆ្នាំ គិតជាមធ្យម អាមេរិកកើតមាន ហេតុការណ៍រថភ្លើងរំកិលធ្លាក់ផ្លូវច្រើនដល់១៧០០ករណី ប្រការនេះអាចបង្ហាញ ឱ្យឃើញថា រូបមន្តអភិវឌ្ឍន៍និងបរិយាកាសនយោបាយ របស់មូលធននិយម ដែលផ្តោតសំខាន់ទៅលើសេរីភាព បានលេចចេញ បញ្ហាយ៉ាងធ្ងន់ធ្ងរ ។ ខណៈពេលដែលការបដិបក្ខគ្នា ជាក្រុមមានភាពកាន់តែខ្លាំងក្លា និង “ប្រជាធិបតេយ្យ”អស់សុពលភាព និយាយចំពោះប្រជាជនអាមេរិក សូម្បីតែសុវត្ថិភាពនិងសុខភាព ដែលជាសិទ្ធិមូលដ្ឋានបំផុត ក៏ពិបាកធានាបានដែរ ៕

To Top